AFP-
ក្រុងប៉េកាំងបានធ្វើការវាយបកប្រឆាំងទៅនឹងរបាយការណ៍ចារកម្មរបស់អាមេរិកចំពោះប្រភពនៃជម្ងឺរាតត្បាតពិភពលោកកូវីដ-19 ដោយបានហៅវាថាជារឿងនយោបាយនិងជារឿងភូតកុហក ព្រមទាំងបានជំរុញឲ្យទីក្រុងវ៉ាស៊ិនតោនបញ្ឍប់ការវាយប្រហារមកលើក្រុងប៉េកាំង។សំដីស៊កសៀតរបស់របស់ក្រសួងការបរទេសចិនបានចេញមកកាលពីថ្ងៃអាទិត្យ ,ជាច្រើនថ្ងៃបន្ទាប់ការិយាល័យអាមេរិកនៃនាយកចារកម្មជាតិ បានបញ្ចេញនូវការបកស្រាយនៃការកឃើញរបស់គេបន្ទាប់ពីធ្វើការពិនិត្យពិច័យឡើងវិញអស់រយៈពេល៩០ថ្ងៃតាមបញ្ជាររបស់លោកប្រធានាធិបតី Joe-Biden ។
របាយការណ៍បាននិយាយថា ដោយគ្មានព័ត៌មានថ្មី អង្គការចារកម្មនឹងមិនអាចផ្តល់នូវការវិនិច្ឆ័យឲ្យបានល្អប្រសើរជាងនេះ ថាតើមេរោគវីរុសវាចេញមកឆ្លងពីសត្វទៅមនុស្សឬក៏លេចចេញមកពីមន្ទីរពិសោធន៍។ របាយការណ៍នោះបានបន្ថែមទៀតថាកិច្ចសហការណ៍របស់ចិនប្រហែលជាគេត្រូវការដើម្បីឈានទៅដល់ការសន្និដ្ឋាននិងពិចារណារជាចុងក្រោយនៃប្រភពដើមរបស់វា តែទោះជាយ៉ាងណាក៏ដោយក៏របាយការណ៍នោះបានបញ្ជាក់ថាទីក្រុងប៉េកាំងកំពុងបន្តររារាំងការសើបអង្កេតរបស់ពិភពលោក។
ទ្រឹស្តីនៃការលេចចេញពីមន្ទីរពិសោធន៍និយាយថា វីរុសបានធ្លាយចេញពីប្រដាប់ប្រដារស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ វូហាន ដែលជាទីក្រុងគេបានរាយការណ៍មកថាជាទីកន្លែងដែលឆ្លងជាលើកដំបូង។ ទ្រឹស្តីនេះនៅតែមិនមានតម្លៃច្បាស់លាស់ ចិនបានបដិសេធម្តងហើយម្តងទៀត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ចិនបានបញ្ចេញនូវការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការរកឃើញជាលើកដំបូងនៅក្នុងរបាយការណ៍សារុបកាលពីខែសីហា។
“ទោះបីជាជារបាយការណ៍នេះចេញផ្សាយប៉ុន្មានដងក៏ដោយ ទោះបីជាមានការកែប្រែឆ្នៃប្រឌិតប៉ុន្មានដងក៏ដោយ វានៅតែមិនអាចផ្លាស់ប្តូរការពិតនៃប្រភពរបស់វា ដែលមានលក្ខណៈភូតកុហកនិងជារឿងនយោបាយ”
Wangបាននិយាយយ៉ាងដូច្នេះ ។