1. រុស្ស៊ីរារាំងការវាយលុកដ៏ធំរបស់អ៊ុយក្រែនខណៈទីក្រុងគៀវបដិសេធ
យោងតាមសារព័ត៌មាន Reuter ចុះផ្សាយថ្ងៃទី៥ ខែមិថុនាបានអោយដឹងថា រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថាកងកម្លាំងរបស់ខ្លួនបានរារាំងការវាយលុកដ៏ធំរបស់អ៊ុយក្រែននៅចំនុចចំនួន 5 នៅតាមបណ្តោយទីតាំងជួរមុខក្នុងតំបន់ Donetsk របស់អ៊ុយក្រែន ហើយបានសម្លាប់ទាហានរាប់រយនាក់ខណៈដែលអ៊ុយក្រែនបានចោទប្រកាន់ទីក្រុងមូស្គូថាបានផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាអ៊ុយក្រែនបានវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យជាមួយនឹងកងវរសេនាតូចមេកានិចចំនួនប្រាំមួយ និងកងវរសេនាតូចរថក្រោះចំនួនពីរនៅភាគខាងត្បូងទីក្រុង Donetsk។ ក្រសួងការពារជាតិបាននិយាយថា "គោលដៅរបស់សត្រូវគឺដើម្បីទម្លុះការការពាររបស់យើងនៅក្នុងផ្នែកដែលទន់ខ្សោយបំផុត ជាក់ស្តែងគឺផ្នែកនៃទីតាំងជួរមុខនេះហើយតែពួកគេធ្វើមិនបានសំរេច។" មជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្ររបស់អ៊ុយក្រែនមិនបានលើកឡើងពីសេចក្តីថ្លែងការណ៍របស់រុស្ស៊ីដោយផ្ទាល់ទេ ប៉ុន្តែបាននិយាយថារុស្ស៊ីនឹងស្វែងរកឳកាសបញ្ចេញព័ត៌មានមិនពិតដោយមិនផ្តល់ភស្តុតាង។
2. អ៊ុយក្រែនត្រូវធ្វើ"សម្បទានសំខាន់ៗ"ដល់រុស្ស៊ីទើបអាមេរិកអាចផ្តោតលើចិន
យោងតាមសារព័ត៌មាន ABC News ចុះផ្សាយថ្ងៃទី៥ ខែមិថុនាបានអោយដឹងថា លោក Vivek Ramaswamy ដែលជាបេក្ខជនប្រធានាធិបតីវ័យក្មេងបំផុតរបស់គណបក្សសាធារណរដ្ឋឆ្នាំ2024 និងបានប្រកាសខ្លួនឯងជាអ្នកនយោបាយខាងក្រៅ កាលពីថ្ងៃអាទិត្យបានធ្វើបទសម្ភាសន៍របស់លោកសម្រាប់សេតវិមានខណៈដែលការពារទស្សនៈរបស់លោកដែលថាសហរដ្ឋអាមេរិកត្រូវតែបង្ខំប្រគល់"សម្បទានសំខាន់ៗ"ពីអ៊ុយក្រែនដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី និងដើម្បីអាចផ្តោតចំណាប់អារម្មណ៍បានកាន់តែខ្លាំងលើការប្រឈមគ្នាជាមួយនឹងប្រទេសចិន។ ឆ្លើយទៅកាន់បទសម្ភាសន៍ជាមួយនឹងអ្នកស្រី Martha Raddatz ដែលបានលើកឡើងថា«អ្នធ្លាប់បាននិយាយថាចង់ផ្តល់ឱ្យពួកគេនូវតំបន់ Donbas តើនោះមិនមែនជាការផ្តល់រង្វាន់ទៅដល់លោកពូទីនទេតើមែនទេ?»។ លោក Ramaswamy ក៏បានតបអោយដឹងថា«អ្វីដែលខ្ញុំគិតគឺថាយើងគួរតែបញ្ចប់សង្គ្រាមដោយសន្តិវិធី ហើយនោះគឺចាំបាច់ត្រូវធ្វើសម្បទានសំខាន់ៗមួយចំនួនដល់រុស្ស៊ី ហើយក្នុងនោះក៏មានដូចជាការប្តេជ្ញាចិត្តជាអចិន្ត្រៃយ៍មិនអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូផងដែរ។ ប៉ុន្តែជាថ្នូរវិញ រុស្ស៊ីត្រូវតែចាកចេញពីសន្ធិសញ្ញា និងកិច្ចព្រមព្រៀងយោធារួមគ្នាជាមួយចិន"។ លោកយល់ឃើញថាបញ្ហារបស់យោធាអាមេរិកឥឡូវនេះគឺការគំរាមកំហែងពីសម្ព័ន្ធភាពចិននិងរុស្ស៊ី។ ហើយប្រសិនបើមានការប្រយុទ្ធបន្ថែមទៀតក្នុងប្រទេសរុស្ស៊ី នោះនឹងមានការបំពាក់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន បែបនោះនឹងជំរុញអោយរុស្ស៊ីទៅខិតចូលទៅកៀកនឹងចិន»។
3. បែលហ្ស៊ិកកំពុងស៊ើបអាវុធពួកគេបានប្រើនៅរុស្ស៊ីរឺទេ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៥ ខែមិថុនាបានអោយដឹងថា នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោកAlexander De Croo បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសបែលហ្ស៊ិកនឹងស្នើសុំការបំភ្លឺពីអ៊ុយក្រែន លើរបាយការណ៍ដែលថាកាំភ្លើងដែលផលិតក្នុងប្រទេសបែលហ្សិក ត្រូវបានប្រើប្រាស់ដោយកងកម្លាំងគាំទ្រអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៊ី នៅខាងក្នុងព្រំដែនភាគខាងលិចរបស់រុស្ស៊ី។ កាសែត Washington Post កាលពីថ្ងៃសៅរ៍បានរាយការណ៍ថាយុទ្ធជនប្រឆាំងវិមានក្រឹមឡាំង ដែលបានបើកការវាយប្រហារឆ្លងព្រំដែនពីអ៊ុយក្រែន ចូលទៅក្នុងតំបន់ Belgorod របស់រុស្ស៊ីកាលពីខែមុនបានប្រើប្រាស់យានយន្តយុទ្ធសាស្ត្រដែលផ្តល់ឲ្យអ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងប៉ូឡូញ និងកាន់កាំភ្លើងដែលផលិតនៅប្រទេសបែលហ្សិក និងសាធារណរដ្ឋឆេក។ លោកបាននិយាយថា"យើងកំពុងបើកការស៊ើបអង្កេតដើម្បីអោយដឹងអ្វីដែលបានកើតឡើងពិតប្រាកដ ដោយសព្វាវុធអ៊ឺរ៉ុបដែលត្រូវបានប្រគល់ទៅឱ្យអ៊ុយក្រែននោះគឺស្ថិតក្នុងលក្ខខណ្ឌដែលពួកវាត្រូវបានប្រើប្រាស់នៅលើទឹកដីអ៊ុយក្រែនប៉ុណ្ណោះក្នុងគោលបំណងការពារដែនដីអធិបតេយ្យភាពនោះទេ។"