BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងផ្ទេរគ្រាប់កាំភ្លើងធំដល់អ៊ុយក្រែន, អាមេរិចចង់ធ្វើអោយអស្ថិរភាពក្នុងតំបន់, គ្រាប់បែករុស្ស៊ីចាស់អាចគេចពីប្រព័ន្ធទំនើបអ៊ុយក្រែន

ថ្ងៃសុក្រ, 26 ខែឧសភា 2023 16:24  BeeTube News

2023-05-26 16.02.22 (1)


 

  1. ការផ្តល់គ្រាប់កាំភ្លើងធំកូរ៉េខាងត្បូងអនុញ្ញាតអាមេរិកពន្យារសម្រេចចិត្តលើគ្រាប់បែកចង្កោមដល់អ៊ុយក្រែន

យោងតាមសារព័ត៌មាន ​​​Ukrinformចុះផ្សាយថ្ងៃទី២៥ ខែឧសភាបានអោយដឹងថា កូរ៉េខាងត្បូង​កំពុង​បន្ត​ផ្ទេរគ្រាប់បែក​កាំភ្លើងធំ​រាប់​សែន​គ្រាប់​សម្រាប់​អ៊ុយក្រែន។

យោងតាមមន្ត្រីអាមេរិក ចំណាត់ការនេះនឹងធ្វើឱ្យការវាយលុកដែលបានគ្រោងទុករបស់ទីក្រុង Kyiv ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីមានប្រសិទ្ធភាព និងអនុញ្ញាតឱ្យសេតវិមានពន្យារពេលការសម្រេចចិត្តដ៏អាក្រក់អំពីថាតើត្រូវផ្គត់ផ្គង់គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ដោយប្រទេសជាច្រើនរឺទេ។

ការសម្រេចចិត្តនេះគឺជាជំហានផ្លាស់ប្តូរមួយដោយទីក្រុងសេអ៊ូល ដែលបានសន្យាផ្តល់កាំភ្លើងធំកាលពីខែវិច្ឆិកា ប៉ុន្តែបន្ទាប់មកបានច្រានចោលចំពោះការផ្តល់ជំនួយគ្រោះថ្នាក់មួយនេះ បន្ទាប់ពីមានការស្នើសុំរបស់សហរដ្ឋអាមេរិកជាច្រើនខែសម្រាប់ជំនួយ ខណៈដែលការផ្គត់ផ្គង់កាំភ្លើងធំផ្ទាល់របស់មន្ទីរបញ្ចកោណមានការធ្លាក់ចុះ។

ក្រោម​ការ​រៀបចំ​សម្ងាត់ កូរ៉េ​ខាង​ត្បូង​បានកំពុង​ផ្ទេរ​គ្រាប់​ផ្លោង​ទៅកាន់​អាមេរិក ដែល​ជា​ការ​រៀបចំ​​បញ្ជូនបន្ត​ទៅអោយ​អ៊ុយក្រែន។ 

ការចូលរួមចំណែករបស់កូរ៉េខាងត្បូង បានធ្វើឱ្យរដ្ឋបាលលោក Biden ពន្យារពេលសម្រាប់ការសម្រេចចិត្តថាតើត្រូវបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែនរឺទេ។

មន្ទីរបញ្ចកោណបានបដិសេធមិននិយាយអំពីរបៀបដែលគ្រាប់ផ្លោងត្រូវបានបញ្ជូន ឬនៅពេលដែលការផ្ទេរត្រូវបញ្ចប់នោះទេ ប៉ុន្តែបានទទួលស្គាល់ថា ខ្លួនបានពិភាក្សាជាមួយទីក្រុងសេអ៊ូលលើការទិញគ្រាប់រំសេវរបស់ពួកគេពិតមែន។

630_360_1684159332-867

 

2023-05-26 16.17.15

 

  1. អាមេរិកចង់ឱ្យតំបន់ទាំងមូលអស្ថិរភាពដោយប្រើភេរវអាហ្វហ្គានីស្ថាន

យោងតា​​​មសារព័ត៌មាន Tassចុះផ្សាយថ្ងៃទី២៥ ខែឧសភាបានអោយដឹងថា​​​ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់រដ្ឋមន្ត្រីការពារជាតិ CSTOនៅទីក្រុង Minsk កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនមានបំណងប្រើប្រាស់សក្តានុពលរបស់ក្រុមប្រដាប់អាវុធខុសច្បាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីធ្វើឲ្យស្ថានការណ៍ក្នុងតំបន់មានអស្ថិរភាព។

លោកShoigu បាននិយាយថា"នៅពេលអនាគត ការជ្រៀតចូលរបស់ពួកគេចូលទៅក្នុងប្រទេសជិតខាងគឺអាចប្រព្រឹត្តទៅបាននូវអំពើភេរវកម្ម" ។

លោក Shoigu បានកត់សម្គាល់ថា"ជំនួសឱ្យការកសាងឡើងវិញនូវប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការដកខ្លួនចេញយ៉ាងឆាប់រហ័ស បណ្តាប្រទេសណាតូកំពុងព្យាយាមរកវិធីផ្សេងៗដើម្បីស្តារវត្តមានយោធារបស់ពួកគេឡើងវិញនៅក្នុងតំបន់អាស៊ីកណ្តាល។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា យើងចាត់ទុកនេះគឺជាការគំរាមកំហែងដោយផ្ទាល់ដល់ស្ថិរភាពនៅទីនោះ និងនៅក្នុងលំហ CSTO ជាទូទៅ។

1392601

 

2023-05-26 16.19.08

 

  1. គ្រាប់​បែក​បុរាណ​​រុស្ស៊ី​អាចគេចពីប្រព័ន្ធ​ការពារ​ទំនើប​របស់​អ៊ុយក្រែន

នៅពេលដែលទីក្រុង Kyiv ត្រៀមខ្លួនសម្រាប់ការវាយបកដែលរំពឹងទុកជាខ្លាំង មន្ត្រីអ៊ុយក្រែន អ្នកវិភាគឯករាជ្យ និងមន្ត្រីយោធាអាមេរិក បាននិយាយថារុស្ស៊ីកំពុងបង្កើនការប្រើប្រាស់គ្រាប់បែកសម័យសូវៀត។ ថ្វីត្បិតតែពួកគេមានកំណត់ក៏ដោយ ក៏អាវុធរបស់ពួកគេត្រូវបាននិយាយថាពិបាកបាញ់ជាងកាំជ្រួចមីស៊ីលទំនើបបំផុតដទៃទៀត ដែលលឿនបំផុត ហើយអ៊ុយក្រែននៅតែអាចស្ទាក់ចាប់បាន។

ប៉ុន្តែ​គ្រាប់បែក​យន្តហោះ​គឺ​ខុស​គ្នា​។ពួកគេ​មិនមាន​ប្រព័ន្ធ​ជំរុញ​ដូចជា​កាំជ្រួចCruise​មីស៊ីលឬ​អាចនៅលើ​អាកាស​យូរបានដូចជាដ្រូននោះទេ។ គ្រាប់​បែក​ប្រភេទនេះអាចមាន​រយៈ​ពេលនៅលើអាកាសបាន​ត្រឹម​តែ៧០វិនាទី​ប៉ុណ្ណោះ ឬ​តិច​ជាង​នេះ ហើយ​វា​ពិបាក​ជាង​សម្រាប់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​ក្នុង​ការ​តាម​ដានចាប់វា។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ពួកវាជាចំណុចតូចៗនៅលើអេក្រង់រ៉ាដាដែលបាត់ភ្លាមៗបន្ទាប់ពីត្រូវបានទម្លាក់ ហើយបន្ទាប់មកពួកវាបានធ្លាក់សំដៅមកលើភូមិ។

វរសេនីយ៍ទោលោក Denys Smazhnyi នៃកងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា "នេះគឺជាការវិវត្តនៃសង្គ្រាមអាកាសហើយ" ។ 

c94b457ddde6b44be08112e2f80188c6

2022-10-09T075242Z_1752434922_RC2HXW99AJW7_RTRMADP_3_UKRAINE-CRISIS-ZAPORIZHZHIA-1024x681


 


 


ថ្ងៃសុក្រ, 26 ខែឧសភា 2023 16:24  BeeTube News