BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីនិងអ៊ុយក្រែនធ្វើពាណិជ្ជកម្ម, ប៉ូឡូញថាអាល្លឺម៉ង់ជាអ្នកធ្វើអោយមានសង្គ្រាម, សត្រូវគឺជាយោធាឧស្សហកម្ម

ថ្ងៃពុធ, 26 ខែមេសា 2023 13:41  BeeTube News

Untitled-1-2
 

1. អ្នកកាសែតអាមេរិចទំលាយថារុស្ស៊ីនិងអ៊ុយក្រែននៅតែធ្វើពាណិជ្ជកម្មជាមួយគ្នាគឺជារឿង"ឆ្កួត" បំផុត

យោងតាមសារព័ត៌មាន RT ចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសាបានអោយដឹងថាអ្នក​កាសែត​ស៊ើបអង្កេត​ជើងចាស់មួយ​រូប​នេះ​បាន​រៀបរាប់​លម្អិត​អំពី​ការ​អះអាង​របស់​លោក​អំពី​អំពើ​ពុករលួយ​ក្នុង​ទីក្រុង​គៀវ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​ផ្សាយ​ដោយសារព័ត៌មាន RT Russia and Ukraine ឡើងថាទោះបីជាប្រទេសទាំងពីរនេះត្រូវបានជាប់គាំងនៅក្នុងជម្លោះប្រដាប់អាវុធក៏ដោយ ក៏ពួកគេនៅតែបន្តធ្វើពាណិជ្ជកម្មលើផលិតផល និងសេវាកម្មទៅវិញទៅមកដែរ ដោយស្ថានភាពដែលអ្នកកាសែតលោក Seymour Hersh បានពណ៌នាឡើងថាជាទង្វើ "ឆ្កួតខ្លាំងណាស់" នៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធីទូរទស្សន៍ 'Going Underground'។ លោក Hersh បាននិយាយនៅក្នុងបទសម្ភាសន៍ផ្សាយឡើងដោយសារព័ត៌មាន RT កាលពីថ្ងៃច័ន្ទថា"ប្រេងនិងប្រាក់គឺប្រហែលជាបានដឹកមុខលើហេតុផលដែលគួរត្រូវពិចារណាហើយ"។ លោក​បាន​បន្ថែម​ទៀតថា វា​ប្រហែលជាមិន​ពិបាក​ពេកទេ​ក្នុង​ការ​ស្វែង​រក​សញ្ញានៃ​​អំពើ​ពុក​រលួយនៅក្នុងប្រទេស​អ៊ុយក្រែន។

c-32
b-33
a-99
 

2. ទីក្រុង Warsaw ថាដោយសារអាល្លឺម៉ង់ពន្យារអ៊ុយក្រែនចូលណាតូទើបមានសង្គ្រាម

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី24 ខែមេសាបានអោយដឹងថាទីក្រុង​ប៊ែរឡាំង ប៉ារីស និង​រដ្ឋធានី​អឺរ៉ុប​ខាងលិច​ផ្សេងៗទៀត​តែងតែធ្លាប់បាន​ប្រឆាំង​នឹងទី​ក្រុង​កៀវក្នុងការចូលរួម​ជាមួយនឹងប្លុក​នេះ​។ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Piotr Wawrzyk បានអះអាងថាជម្លោះកំពុងបន្តរវាងរុស្ស៊ីនិងអ៊ុយក្រែននេះ អាចត្រូវបានចៀសវាងឡើងទាំងអស់ ប្រសិនបើអាឡឺម៉ង់មិនព្យាយាមពន្យារពេលក្នុងការចូលជាសមាជិកភាពរបស់ទីក្រុង Kiev នៃអង្គការណាតូទេ។ ការអត្ថាធិប្បាយថ្មីៗរបស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃព្រហស្បតិ៍ឡើងថា"វាមិនមែនជាពេលវេលានៃការសម្រេចចិត្តអំពីកន្លែងរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូទេ"គឺបានក្លាយជាសញ្ញាមួយបង្ហាញពីគំនិតរបស់ទីក្រុងប៊ែរឡាំងប្រហែលជាមិនទាន់បានផ្លាស់ប្តូរ។ ជំហររបស់អាល្លឺម៉ង់នេះបានធ្វើអោយលោក Wawrzykចោទសួរឡើងថា"ចុះតើពេលណាទើបសក្តិសម?"លោកក៏​បាន​អះអាង​ឡើងបន្ថែមថា​៖ "ប្រសិនបើ​អាល្លឺម៉ង់​មិន​បាន​ព្យាយាម​ពន្យារ​ពេល​ការ​ចូល​ជា​សមាជិក​ណាតូ​របស់​អ៊ុយក្រែន​ទេ ប្រសិនបើ​អ៊ុយក្រែន​បាន​ទទួលការ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សម្ព័ន្ធភាព​ជាច្រើន​ឆ្នាំ​កន្លង​ទៅនៅ​ក្នុង​ទីក្រុង Munich នោះ​នឹង​មិន​មាន​សង្រ្គាម​នៅ​អ៊ុយក្រែន​នៅ​ថ្ងៃ​នេះ​ទេ»។

f-24
e-30
d-37
 

3. អ្នកប្រឆាំងសង្គ្រាម JimmyDoreថាសត្រូវមិនមែនចិន រឺអាមេរិចទេតែជាឧស្សាហកម្មយោធា

យោងតាមសារព័ត៌មាន China Daily ចុះផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅនេះបានអោយដឹងថាសកម្មជនប្រឆាំងសង្រ្គាមលោក Jimmy Dore បានធ្វើអត្ថាធិប្បាយលើការព្យាករណ៍របស់ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិកលោក Mike Minihan អំពី "សង្រ្គាមជាមួយប្រទេសចិននៅឆ្នាំ2025" ថា"សត្រូវរបស់យើងមិនមែនជាចិន ឬរុស្ស៊ីទេ ប៉ុន្តែសត្រូវរបស់អ្នកគឺជាឧស្សាហកម្មយោធាដែលប្រមូលបានប្រាក់រាប់រយពាន់លានដុល្លាដល់ប្រទេសនេះ»។ការអត្ថាធិប្បាយនោះបង្ហាញថាអ្នកយល់ដឹងនៅសហរដ្ឋអាមេរិកបានដឹងច្បាស់ណាស់ថាឧស្សាហកម្ម-យោធា គឺអ្វីដែលគំរាមកំហែងពលរដ្ឋអាមេរិកអោយភ័យខ្លាចសង្គ្រាមដែលមិនមានតាំងពីដំបូង ហើយបានប្រមូលលុយបង់ពន្ធ និងបានបញ្ជូនយុវជន និងស្ត្រីទៅកាន់សមរភូមិលើទឹកដីបរទេស។ពួកគេក៏បានដឹងច្បាស់ថាអាមេរិចបានដឹងច្បាស់ណាស់ថាសត្រូវ និងមិត្តរបស់ពួកគេគឺជានរណា ហើយវាក៏មិនអាចធ្លាក់លើសេតវិមាន រឺមន្ទីរបញ្ចកោណអ្វីនោះដែរ តែនឹងធ្លាក់លើកន្លែងផ្សេងៗនៅពាសពេញពិភពលោកដែលជាប្រទេសក្រីក្រទន់ខ្សោយទៅវិញ។ នោះគឺមានតែជាអ្នកមាន និងអ្នកមានអំណាចប៉ុណ្ណោះដែលផលិតអាវុធលក់ទៅកាន់តំបន់មួយចំនួនក្នុងពិភពលោក និងរកកំរ៉ៃចេញពីឈាមរបស់អ្នកដទៃ។ ការ​លក់​អាវុធ និង​ការ​បន្ទោស​ចិន​អាច​ជា​រឿង​តែ​ពីរ​ដែលបក្ស​ទាំង​ពីរ​នៅ​អាមេរិក​កំពុងមើលឃើញដោយផ្ទាល់ភ្នែក។ ដោយសារឧស្សាហកម្មយោធានេះហើយ អាមេរិកត្រូវបង្កើតសត្រូវដែលមិនមានតាំងពីដំបូង ហើយចិនគឺជាលេខរៀងទី1 នៅក្នុងបញ្ជីសត្រូវក្នុងក្តីស្រមៃនោះ ដែលជាមូលហេតុដែលឧត្តមសេនីយលោក Minihan បានទស្សន៍ទាយសង្រ្គាមថានឹងអាចកើតឡើងនៅឆ្នាំ 2025 ។

i-23
h-25
g-25
 

4. រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី​ថាទណ្ឌកម្ម​លោក​ខាង​លិចបានដាក់ទទួលរងផលទៅវិញ

យោងតាមសារព័ត៌មាន RT ចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសាបានអោយដឹងថាលោក Anton Siluanov រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានអះអាង​ថា គោលនយោបាយ​ចក្ខុវិស័យខ្លី​របស់ EU កំពុង​ធ្វើ​ឲ្យ​ប្លុក​នេះទទួលរងផល​ប៉ះពាល់​ខ្លាំង​ជាង​ទីក្រុង​ម៉ូស្គូទៅទៀត។ លោក Anton Siluanov បានប្រាប់សារព័ត៌មាន RT កាលពីថ្ងៃចន្ទថាប្រទេសលោកខាងលិចកំពុងអស់វិធីក្នុងការរឹតត្បិតលើទីក្រុងមូស្គូ បន្ទាប់ពីការដាក់ទណ្ឌកម្មជាច្រើនលើកជាច្រើនសារ ជំនួសឲ្យការធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី បែរត្រូវជាចាំងផ្លាតដល់ប្រជាជាតិរបស់ខ្លួនទៅវិញ។ លោកបានប្រកែកថា"ការរឹតត្បិតទាំងអស់នេះបែរជាជះផលប៉ះពាល់ទៅកាន់ពួកគេទៅវិញ" ដោយកត់សម្គាល់ពីវិបត្តិតម្លៃនៃការរស់នៅកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសលោកខាងលិច អតិផរណាកើនឡើង និងការធ្លាក់ចុះនៃកម្រិតជីវភាពរស់នៅ។

l-25
k-24
j-23
 

5. សហរដ្ឋអាមេរិកមានផែនការសម្ងាត់ដើម្បីសម្លាប់មេបញ្ជាការ Wagner

យោងតាមសារព័ត៌មាន RT ចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសាបានអោយដឹងថា ការ​វាយ​ប្រហារ​ប្រឆាំង​ក្រុម​យោធា​ក្នុង​ប្រទេស​ម៉ាលី​អាច​នឹង​ត្រូវ​បាន​រៀបចំ​ដោយ​អ៊ុយក្រែន នេះបើតាម​កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមមន្ត្រីសហរដ្ឋអាមេរិកមានការពិចារណាក្នុងការកំចាត់មន្ត្រីកំពូលពីក្នុងក្រុមយោធាឯកជនរុស្ស៊ី Wagner ដើម្បីប៉ុនប៉ងទប់ស្កាត់ការកើនឡើងនូវឥទ្ធិពលរបស់ពួកគេនៅក្នុងទ្វីបអាហ្រ្វិក។ ឯកសារនេះត្រូវបានបញ្ចេញឡើងដោយឆ្មាំអាមេរិចម្នាក់ និងបានទំលាយពីសកម្មភាពរបស់អាមេរិចក្នុងការប៉ន់ប៉ងប្រឆាំងនឹងក្រុម Wagner ហើយក្នុងនោះក៏ត្រូវបានអះអាងឡើងអំពីសហរដ្ឋអាមេរិកក្នុងការពិចារណាបញ្ជូនព័ត៌មានទៅជួយអ៊ុយក្រែនដើម្បីសម្លាប់មេបញ្ជាការនៃក្រុមយោធា Wagner នៅក្នុងអាហ្វ្រិកផងដែរ។

o-22
n-23
m-23
 


ថ្ងៃពុធ, 26 ខែមេសា 2023 13:41  BeeTube News