BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនប្រកាសសង្គ្រាម, ណាតូសម្លឹងគោលដៅឥណ្ឌូប៉ាស៊ីហ្វិច, អ៊ុយក្រែនស្នើរយន្តហោះចម្បាំងបន្ថែម, បែកធ្លាយផែនការយោធាអ៊ុយក្រែន

ថ្ងៃចន្ទ, 10 ខែមេសា 2023 10:21  BeeTube News

10-04-23

1. ចិនប្រកាសសង្គ្រាមកាន់តែខ្លាំងឡើងពាសពេញតៃវ៉ាន់

ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះនៅជិតកោះតៃវ៉ាន់សម្រាប់ថ្ងៃទីពីរហើយ និងបានដាក់ទណ្ឌកម្មមួយចំនួនមកលើតៃវ៉ាន់ចំខណៈពេលផ្ទុះកំហឹងឡើងនៅទីក្រុងប៉េកាំងជុំវិញរឿងរ៉ាវកិច្ចប្រជុំនៅសប្តាហ៍នេះរវាងប្រធានាធិបតីកោះតៃវ៉ាន់ និងប្រធានសភាអាមេរិកលោក Kevin McCarthy ។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃសុក្រថា មាននាវាចម្បាំងចិនចំនួនបីគ្រឿងបានធ្វើដំណើរហ៊ុំព័ទ្ធជុំវិញកោះ ហើយចិនក៏​​​បានអះអាងឡើងផងដែរថាពួកវាជារបស់ខ្លួន ខណៈដែលយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះផងដែរ។ លោក McCarthy ដែលជាអ្នកនយោបាយជាន់ខ្ពស់លំដាប់ទីបីរបស់អាមេរិកបានមានគម្រោងនឹងទៅតៃវ៉ាន់ ប៉ុន្តែនៅទីបំផុតលោកក៏សម្រេចចិត្តជួបអ្នកស្រី Tsai នៅរដ្ឋកាលីហ្វ័រញ៉ាវិញ។ ប្រតិកម្មរបស់ចិនទៅលើកិច្ចប្រជុំរវាងអ្នកស្រី Tsai និងលោក McCarthy នេះ សង្កេតឃើញថាកាន់តែរឹតត្បិតខ្លាំងមកទល់ពេលនេះ ប៉ុន្តែតៃវ៉ាន់នៅតែបន្តទៅមុខដោយរក្សាការប្រុងប្រយ័ត្ន។ កាលពីថ្ងៃសុក្រនេះ ទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មលើឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំនៅសហរដ្ឋអាមេរិកអ្នកស្រី Hsiao Bi-khim ព្រមទាំងក្រុមគ្រួសាររបស់នាង និងក្រុមហ៊ុនណាមួយដែលនាងមានទំនាក់ទំនង។ ចិនក៏បានបិទដំណើរការលើវិទ្យាស្ថាន Hudson និងបណ្ណាល័យ Ronald Reagan ដោយនិយាយថា ស្ថាប័នអាមេរិកទាំងពីរនេះបានផ្តល់វេទិកា និងមធ្យោបាយសម្រាប់សកម្មភាពគាំទ្រ "ឯករាជ្យតៃវ៉ាន់" ដោយអ្នកស្រី Tsai ។

c-22
b-24
a-57

2.  ហេតុអ្វី Nato ចង់អោយគូប្រជែងចិនចុះចូលនឹងខ្លួន?

អស់រយៈពេលជាច្រើនឆ្នាំដែលពិភពលោកមានការភ័យខ្លាចរវាងអង្គការ​ណាតូ​ទល់​នឹង​សង្រ្គាម​រុស្ស៊ីដោយវាបានកើតឡើងនៅពេលនេះប្រសិនបើយើងលើកវាយកមកនិយាយ។ ឥឡូវ​នេះយើង​គួរ​តែ​ត្រៀម​ខ្លួន​សម្រាប់​អង្គការ​ណាតូតទល់នឹងសង្រ្គាមចិនផងដែរ ព្រោះណាតូមានមហិច្ឆតាជាក់លាក់ ហើយពួកគេកំពុងលាតត្រដាងនៅពេលនេះផងដែរ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ មានកិច្ចប្រជុំមួយ ដែលរដ្ឋមន្ត្រីបរទេសនៃសមាជិកណាតូទាំងអស់បង្ហាញវត្តមាន ហើយក៏មានវត្តមានរបស់សម្ព័ន្ធមិត្តមិនមែនណាតូមួយចំនួនបង្ហាញខ្លួននៅទីនោះផងដែរដូចជាជប៉ុន នូវែលសេឡង់ អូស្ត្រាលី​ ហើយក៏ដូចជារដ្ឋមន្ត្រីកូរ៉េខាងត្បូង។ ហើយអ្វីដែលជារឿងដូចគ្នារវាងពួកគេទាំងអស់គ្នានេះ គឺពួកគេមិនមែនជាសមាជិកណាតូនោះទេ ហើយពួកគេទាំងអស់គ្នាស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបាន​ព្រម​ព្រៀង​សហការបន្ថែមទៀតជាមួយណាតូដូចគ្នា។ នាយឧត្តមសេនីយ៍លេខាធិការ​អង្គការ​ណាតូបាននិយាយនៅក្នុងកិច្ចប្រជុំថាប្រទេសនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិចទាំងនេះមិនអាចសម្រេចគោលដៅទទួលបានសេរីភាព និងបើកចំហនោះទេប្រសិនបើមិនមានជំនួយពីណាតូ។ ចំណែក NATO ដូចគ្នាក៏កំពុងបញ្ជូនសញ្ញាទៅកាន់ប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកមួយទៀតផងដែរ ដែលជាប្រទេសមួយដែលយោធាកំពុងតែសំលឹងមកមើលចិន ​​​និងតែងតែសង្កេតមើលរាល់កំហុសហឹង្សាយង់ឃ្នង់របស់ចិនទាំងអស់។ នោះគឺប្រទេសឥណ្ឌា ដែលកាល​ពី​ខែ​មុន​ណាតូ​បានធ្វើកិច្ចប្រជុំសម្ងាត់ជាលើកដំបូងជាមួយនឹងមន្ត្រីឥណ្ឌានិយាយអំពីស្ថានភាពនៅឥណ្ឌូប៉ាស៊ីហ្វិក និងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងណាតូ។  ណាតូនិយាយថាខ្លួនចង់មានតួនាទីធំជាងនេះនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិច នោះពួកគេមានន័យឡើងថាចង់​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ប្រជែង​ជាមួយ​ចិន ហើយ​ជាក់ស្តែងពួកគេ​មិន​អាច​ប្រជែង​ជាមួយ​ចិន​បាន​ទេ ដោយមិនមានដៃគូសហការនៅក្នុងតំបន់។

f-15
e-20
d-26

3. តើអ៊ុយក្រែនអាចប្រណាំងប្រជែងសព្វាវុធជាមួយនឹងគូសត្រូវដែររឺទេ?

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អ៊ុយក្រែនលោក Zelenskyy មាន​តម្រូវ​ការ​ថ្មីមួយ​ដែល​លោក​ចង់​បាន​យោធា​បន្ថែម​ទៀត។ អ្វីដែលលោកនិយាយដល់នោះគឺអំពីសម្ព័ន្ធយន្តហោះចម្បាំងនៅក្នុងសមរភូមិ អ៊ុយក្រែនកំពុងតស៊ូចម្បាំងនឹងកងកម្លាំងរុស្ស៊ីយ៉ាងខ្លាំងក្លានៅភាគខាងកើត។ របាយការណ៍និយាយទីក្រុង Bakhmut កំពុងជិតដួលរលំហើយ វាជាទីក្រុងយុទ្ធសាស្ត្រ និងអ៊ុយក្រែនស្ទើរតែមិនអាចការពារវាបានតទៅទៀត ប៉ុន្តែលោក Zelenskyy បានទទូចថាពួកគេមិនទាន់ចុះចាញ់នោះទេ។ ក្នុងពេលជាមួយគ្នានោះ លោកបាននិយាយអ៊ុយក្រែនអាចនឹងត្រូវ​ដក​ខ្លួន​ចេញសិនជាយុទ្ធសាស្រ្ត ​ប្រសិន​បើ​មាន​អ្នក​ស្លាប់​និង​របួសកើនឡើងជាលំដាប់។ លោកបាននិយាយអំពីរឿងនេះនៅក្នុងប្រទេសប៉ូឡូញនៅក្នុងដំណើរទស្សនកិច្ចទៅបង្ហាញការគាំទ្រប៉ូឡូញចូលរួមជាសមាជិកណាតូដោយជោគជ័យ។ គួរអោយចងចាំផងដែរថាប៉ូឡូញធ្លាប់បានបញ្ជូនរថក្រោះលោកខាងលិចទៅកាន់អ៊ុយក្រែនរួចមកហើយ ឥឡូវនេះប្រធានាធិបតីអ៊ុយក្រែនចង់ឱ្យពួកគេដឹកនាំសម្ព័ន្ធយន្តហោះចម្បាំង មកកាន់អ៊ុយក្រែនថែមទៀត។ ទីក្រុង Warsaw ធ្លាប់បានបញ្ជូន​យន្តហោះ​ចម្បាំងចំនួន​បួន​គ្រឿង​រួចមក​ហើយ ហើយប្រធានាធិបតីប៉ូឡូញក៏បានសន្យាថានឹងបញ្ជូនបន្ថែមផងដែរ។ ថ្មីៗនេះរុស្ស៊ីបាននិយាយថាពួកគេបានដណ្តើមយកទីក្រុង​​​Bakhmut បានហើយ ប៉ុន្តែ​អ៊ុយក្រែន​បាន​បដិសេធ​ និងចោទប្រកាន់ថាការប្រកាសឡើងរបស់រុស្ស៊ីគឺជាការឃោសនាប៉ុណ្ណោះ។ នៅក្នុងសង្គ្រាមណាមួយដែលភាគីទាំងពីរកំពុងប្រើសង្គ្រាមចិត្តសាស្ត្រដើម្បីធ្វើការបង្ហាញភាពខុសពីភាពពិតជាក់ស្តែង វាពិបាកនិយាយណាស់ថាអ្នកណាជាអ្នកនិយាយការពិត និងពិបាកផ្ទៀងផ្ទាត់ណាស់ថាស្ថានភាពជាក់ស្តែងវាយ៉ាងណា។

i-14
h-16
g-16

4. ហេតុអ្វីការស៊ើបអង្កេតពីការបែកធ្លាយឯកសារផែនការយោធាអ៊ុយក្រែនមានសារៈសំខាន់?

មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden បាននិយាយថាឯកសារសង្រ្គាមដែលបានចាត់ថ្នាក់ រៀបរាប់លម្អិតអំពីផែនការសម្ងាត់របស់អាមេរិក និងអង្គការណាតូសម្រាប់រៀបចំកសាងយោធាអ៊ុយក្រែនទុកមុនពេលការវាយលុកប្រឆាំងនឹងរុស្ស៊ី ត្រូវបានបង្ហោះឡើងកាលពីសប្តាហ៍នេះនៅលើបណ្តាញទំនាក់ទំនងសង្គម។ មន្ទីរបញ្ចកោណកំពុងស៊ើបអង្កេតថាតើនរណាជាអ្នកនៅពីក្រោយការបែកធ្លាយឯកសារនេះនៅលើTwitter និងTelegram ដែលជាវេទិកាមួយមានអ្នកប្រើប្រាស់ជាងកន្លះពាន់លាននាក់ស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ អ្នកវិភាគផ្នែកយោធាបាននិយាយថាឯកសារហាក់ដូចជាត្រូវបានកែប្រែក្នុងផ្នែកខ្លះពីទម្រង់ដើមរបស់ពួកវា។ អ្នកវិភាគបាននិយាយថាការកែប្រែនេះអាចចង្អុលបង្ហាញពីការខំប្រឹងប្រែងផ្សាយព័ត៌មានមិនពិតដោយទីក្រុងម៉ូស្គូ។ វា​មិន​ច្បាស់​ថា​តើ​ឯកសារ​នេះ​បាន​​ចែករំលែកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដោយរបៀបណា ប៉ុន្តែក្រុមអ្នកវិភាគយោធាបាននិយាយថាបណ្តាឆាណែលគាំទ្ររដ្ឋាភិបាលរុស្ស៊ីបាននិងកំពុងចែករំលែក និងផ្សព្វផ្សាយជាច្រើន។  ការ​បែកធ្លាយ​នេះ​គឺ​ជា​ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​រុស្ស៊ី​ដំបូង​គេ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម។ ពេញមួយសង្រ្គាមសហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានដល់អ៊ុយក្រែនអំពីប៉ុស្តិ៍បញ្ជាការ ឃ្លាំងរំសេវ និងកន្លែងសំខាន់ៗផ្សេងទៀតនៅក្នុងជួរយោធារុស្ស៊ី ដែលអនុញ្ញាតឱ្យអ៊ុយក្រែនកំណត់គោលដៅលើកងកម្លាំងរុស្ស៊ី និងបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់ និងបានផ្លាស់ទីការផ្គត់ផ្គង់គ្រាប់រំសេវនៅឆ្ងាយពីកងកម្លាំងជួរមុខរបស់រុស្ស៊ី។

l-16
k-15
j-14

5. រដ្ឋាភិបាល Biden រំលឹក Trump ពីវិនាសកម្មទ័ពអាហ្វហ្គានីស្ថានរបស់លោក

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាវិនាសកម្មនៃការជម្លៀសប្រជាជនអាហ្វហ្គានីស្ថានដែលនាំទៅដល់ការស្លាប់របស់សមាជិកសេវាកម្មអាមេរិក 13 នាក់ និងប្រជាជនស៊ីវិលរាប់រយនាក់គឺជាកំហុសរបស់លោក ដូណាល់ ត្រាំ និងបណ្តាលអោយមានហេតុការណ៍មួយចំនួនដូចជាប្រជាជនអាហ្វហ្គានីស្ថានត្រូវធ្លាក់ពីលើយន្តហោះ និងមានឈុតឆាកបាញ់ប្រហារពីពួកតាលីបង់នៅតាមដងផ្លូវទៀតផង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានការពារសកម្មភាពរបស់រដ្ឋបាល Biden នៅទីក្រុងកាប៊ុលក្នុងអំឡុងពេលនៃការដកខ្លួនចេញយ៉ាងគ្រោះមហន្តរាយបែបនេះនៅក្នុងខែសីហា ឆ្នាំ2021 បន្ទាប់ពីបានចេញផ្សាយរបាយការណ៍ដែលរៀបរាប់លម្អិតអំពីមូលហេតុដែលពួកគេយល់ឃើញដូច្នេះ។ លោក Kirby បាននិយាយថារដ្ឋបាលមានមោទនភាពចំពោះរបៀបដែលកងកម្លាំងសហរដ្ឋអាមេរិកអនុវត្តការដកទ័ពនេះ ខណៈដែលក្រុមតាលីបង់បានផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយអាមេរិក។ ឯកសារ​នោះ​កត់​សម្គាល់​ថា ពេល​លោក Donald Trump ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៧ ដោយមាន​ទាហានចំនួន ១០.០០០ នាក់​នៅ​អាហ្វហ្គានីស្ថាន។ បន្ទាប់មកលោក Trump បានដកកងទ័ពពី 8,600 នាក់ក្នុងខែមិថុនា ឆ្នាំ 2020 មកនៅត្រឹម 4,500នាក់ក្នុងខែកញ្ញា ឆ្នាំ2020 មកនៅសល់ចំនួន2,500 នាក់ប៉ុណ្ណោះនៅពេលលោកចាកចេញពីតំណែង។ ឯកសារនេះបាននិយាយថាសេតវិមាន Biden កំពុងអនុវត្តតាមបទបញ្ជារបស់សេតវិមាន Trump ដើម្បីដកកងទ័ពនៅរដូវក្តៅឆ្នាំ 2021 ប៉ុន្តែបានអះអាងថាក្រុម Trump មិនបានបន្សល់"ផែនការ"អោយពួកគេច្បាស់លាស់ ក្នុងការរៀបចំដឹកនាំលើកងទ័ពចុងក្រោយចំនួន 2,500 នាក់ដែលនៅសល់ទប់ទល់នឹងការវាយប្រហារនឹងពួកតាលីបង់។ ឯកសារនេះក៏បានស្តីបន្ទោសលោក Trump ចំពោះការជាប់គាំងក្នុងដំណើរការទិដ្ឋាការជនអន្តោប្រវេសន៍ពិសេស (SIV) ដោយនាំអោយប្រជាជនអាហ្វហ្គានីស្ថានប្រមាណ 18,000 នាក់កំពុងរង់ចាំទិដ្ឋាការរបស់ពួកគេ។

o-13
n-14
m-14
 


ថ្ងៃចន្ទ, 10 ខែមេសា 2023 10:21  BeeTube News