អាស៊ីខាងលិចកំពុងពេញនិយមប្រើប្រាស់ដំណើរប្រតិបត្តិការ IPO។ នាវាផ្ទុកប្រេងក្រុមហ៊ុនអាមេរិចទទួលយកប្រេងឆៅពីអ៊ីរ៉ង់នៅច្រកសមុទ្រអាស៊ី។ រុស្ស៊ីប្រកាសឈប់បញ្ចេញព័ត៌មានអំពីសមយុទ្ធមីស៊ីលដល់អាមេរិច។ រុស្ស៊ីមានផ្លូវក្រោយដើម្បីនាំចូលផលិតផលផ្សេងៗ និងមីក្រូឈីបដោយមិនឆ្លងកាត់ទណ្ឌកម្មសេដ្ឋកិច្ច។ អឺរ៉ុបខាងកើតកំពុងដឹកនាំមុខអឺរ៉ុបខាងលិច។
1. លោកខាងលិចកំពុងជួបបញ្ហាប្រឈម អាស៊ីខាងលិចកំពុងតែផ្ទុះសេដ្ឋកិច្ច
នៅអាស៊ីខាងលិចរូបភាពមើលទៅខុសគ្នាខ្លាំងណាស់។ អាជីវកម្មកំពុងរីកចម្រើន ដោយមាន IPO រីកដុះដាលយ៉ាងខ្លាំងនៅទីនោះ តើ IPO ជាអ្វី? IPO មានពាក្យពេញថា Initial Public Offering វាគឺជាលើកដំបូងដែលក្រុមហ៊ុនផ្តល់ជូនភាគហ៊ុនទៅកាន់សាធារណៈជនដើម្បីប្រមូលថវិកាជាការដោះដូរនឹងភាគហ៊ុន។ ឥឡូវនេះ IPOs នៅអាស៊ីខាងលិចកំពុងស្ថិតនៅក្នុងកំណត់ត្រាដ៏ខ្ពស់មួយ ហើយពួកគេកំពុងប្រមូលថវិកាយ៉ាងច្រើនពីវិនិយោគិន ហេតុអ្វីបានជាវាមានសារៈសំខាន់? ព្រោះអាស៊ីខាងលិចកំពុងចង់វាយលុកនិន្នាការជុំវិញពិភពលោក ដោយមានដូចជាការធ្លាក់ចុះទីផ្សារ ប៉ុន្តែនោះមិនមែនជាករណីសំរាប់អាស៊ីខាងលិចទេ។
ជាឧទាហរណ៍ក្រុមហ៊ុនមួយដែលហៅថា ad knock gas បានចុះបញ្ជីខ្លួនឯងនៅ Abu Dhabi វាគឺជាក្រុមហ៊ុនថាមពលដ៏ធំរបស់រដ្ឋនៅ UAE។ ក្រុមហ៊ុនមួយនេះដែរប្រមូលថវិកាបានរហូតដល់ 2.5 ពាន់លានដុល្លាឯណោះក្នុងការលក់ហ៊ុនរបស់ពួកគេដល់សាធារណៈ។ ដូច្នេះខណៈពេលដែលលោកខាងលិចមិនអាចគ្រប់គ្រងស្ថានភាពអោយបានល្អប្រសើរបាន អាស៊ីខាងលិចកំពុងបង្កើនហ្គេមរបស់ខ្លួន។ ក្នុងពេលដែលសេដ្ឋកិច្ចអភិវឌ្ឍន៍កំពុងតែប្រឈម។ សង្គ្រាមនៅអ៊ុយក្រែនកាន់តែដាក់សម្ពាធលើសេដ្ឋកិច្ចធនាគារ ហើយអាមេរិកបានធ្វើឲ្យអ្នកវិនិយោគកាន់តែភ័យខ្លាច។ អឺរ៉ុបកំពុងទទួលអារម្មណ៍ថារងផលប៉ះពាល់ ប៉ុន្តែមហាអំណាចអាស៊ីខាងលិចកំពុងក្រឹត្យក្រមពីស្ថិរភាព។
2. នាវាផ្ទុកប្រេងក្រុមហ៊ុនអាមេរិកបានប្រេងពីអ៊ីរ៉ង់
ក្រុមអ្នកតស៊ូមតិបានចោទប្រកាន់ថានាវាផ្ទុកប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូនធំមួយរបស់សហរដ្ឋអាមេរិកហាក់ដូចជាបានកំពុងទទួលយកប្រេងឆៅរបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រសំខាន់នៃអាស៊ីដែលបានរំលោភលើទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។ ក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនេះគឺមានឈ្មោះថា Euronav និងបាននិយាយកាលពីថ្ងៃពុធថាពួកគេនឹង "ចាត់វិធានការសមស្របនៅពេលចាំបាច់" ។ រូបថតពីផ្កាយរណប និងទិន្នន័យតាមដានដែនសមុទ្រដែលវិភាគឡើងដោយសារព័ត៌មាន Associated Press បានអះអាងថានាវាផ្ទុកប្រេងឆៅប្រើទង់បែលហ្ស៊ិកឈ្មោះ Oceania មួយ
គឺស្ថិតនៅកៀកនឹងនាវាផ្ទុកប្រេងឆៅប្រើទង់វៀតណាមឈ្មោះ Abyss ក្នុងប្រតិបត្តិការផ្ទេររបស់ពួកគេពីនាវាទៅនាវា។ ក្រុម United Against Nuclear Iran បានព្រមានក្រុមហ៊ុននាវា Oceania ដែលមានឈ្មោះថា Euronav និងមានមូលដ្ឋាននៅ Antwerp ថាពួកគេជឿជាក់ថានាវា Abyss ពិតជាបានយកប្រេងឆៅពីអ៊ីរ៉ង់នៅចុងខែកុម្ភៈនេះ។ ការសង្ស័យនេះកើតមានឡើងខណៈដែលអ៊ីរ៉ង់នៅតែអាចធ្វើពាណិជ្ជកម្មប្រេងឆៅរបស់ខ្លួននៅសមុទ្រ បើទោះបីជាទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកបានចាប់ផ្តើមឡើងវិញបន្ទាប់ពីលោកប្រធានាធិបតី Donald Trump កាលពីពេលនោះបានដកសហរដ្ឋអាមេរិកចេញជាឯកតោភាគីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ Tehran ជាមួយមហាអំណាចពិភពលោកក្នុងឆ្នាំ ២០១៨។
3. រុស្ស៊ីឈប់បញ្ចូនដំណឹងអាមេរិចទាក់ទងនឹងប្រតិបត្តិការសាកល្បងមីស៊ីលរបស់ខ្លួន
រុស្ស៊ីនឹងលែងចែករំលែកព័ត៌មានលំអិតអំពីអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដូចដែលបានលើកឡើងនៅក្នុងសន្ធិសញ្ញា New START ទៀតហើយ មន្ត្រីជាន់ខ្ពស់នៅទីក្រុងមូស្គូបាននិយាយ នៅខណៈដែលយោធារុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធជាមួយនឹងកាំជ្រួចមីស៊ីលឆ្លងទ្វីប Yars (ICBM) របស់ខ្លួននៅស៊ីបេរី ខណៈពេលកំពុងប្រយុទ្ធដ៏ក្តៅគគុកនៅអ៊ុយក្រែន និងមានភាពកាន់តែតានតឹងជាមួយអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីកាលពីថ្ងៃពុធថា ទីក្រុងម៉ូស្គូបានបញ្ឈប់រាល់ការផ្លាស់ប្តូរព័ត៌មានជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START កាលពីខែមុន។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាខ្លួននឹងបញ្ឈប់ការផ្តល់ទិន្នន័យលម្អិតស្តីពីការស្តុកទុកអាវុធនុយក្លេអ៊ែររបស់ខ្លួនដល់ទីក្រុងម៉ូស្គូដើម្បីឆ្លើយតបទៅនឹងការផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុង New START ។ កាលពីខែមុន ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញានេះ ដោយនិយាយថាទីក្រុងម៉ូស្គូមិនអាចទទួលយកការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនោះទេ នៅពេលដែលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូបានប្រកាសដោយបើកចំហថា ការបរាជ័យរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនគឺជាគោលដៅរបស់ពួកគេ។
4. យុទ្ធសាស្រ្តរុស្ស៊ីយកឈ្នះលើទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច
ប្រទេសរុស្ស៊ីមានផ្លូវក្រោយសំរាប់ទាក់ទងជាមួយប្រទេសមួយចំនួន ហើយពួកគេពិតជាបានជួយទីក្រុងម៉ូស្គូជាច្រើន ជាពិសេសជាមួយនឹងការផ្គត់ផ្គង់ semiconductors ដូច្នេះ តើមានប្រទេសណាខ្លះ និងប្រទេសលោកខាងលិចកំពុងគិតដោះស្រាយវារបៀបណា? ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនបាននិយាយថា របស់ប្រណិតរបស់លោកខាងលិចនៅតែអាចរកបាននៅក្នុងប្រទេសរុស្ស៊ី ដូចជាលំហូរនៃ semiconductors ដោយសារតែលំហូររបស់វាត្រូវបានរៀបចំឡើងដោយប្រព័ន្ធបណ្តាញស្មុគស្មាញមួយប្រើប្រាស់រយៈពេលជាច្រើនឆ្នាំដើម្បីសាងសង់។
មុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន លោកពូទីនបានរៀបចំប្រទេសជាច្រើនចូលរួមនៅក្នុងចង្វាក់ផ្គត់ផ្គង់សម្ងាត់ ហើយពួកគេគឺនៅជិតប្រទេសរុស្ស៊ីទាំងអស់។ ដោយនៅក្នុងនោះមានដូចជាតួកគី កាហ្សាក់ស្ថាន បេឡារុស្ស ចិន និងអេមីរ៉ាតអារ៉ាប់រួមគឺជាតួអង្គសំខាន់ក្នុងការសម្របសម្រួលការផ្គត់ផ្គង់មីក្រូឈីបដល់ប្រទេសរុស្ស៊ី។ ផលិតផលជាច្រើនប្រភេទទៀតក្រៅពីមីក្រូឈីបក៏ត្រូវបានផ្តត់ផ្គង់នៅទីនេះផងដែរតាមរយៈប្រទេសដូចជាចិន តួកគី អាមេនី និងបេឡារុស្សជាដើម។
5. អឺរ៉ុបខាងកើតដឹកនាំមុខអឺរ៉ុបខាងលិច។
វាជាសារមួយដែលអឺរ៉ុបខាងកើតបានព្យាយាមបញ្ជូនទៅកាន់លោកខាងលិចអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទីបំផុតវាបានទៅដល់ទីកន្លែងរបស់ពួកគេពិតមែននៅពេលដែលរុស្ស៊ីចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនមួយឆ្នាំក្រោយមក លោកខាងលិចបានដាក់ការជជែកដេញដោលជាច្រើនឆ្នាំពីរបៀបផ្លាស់ប្តូរឥវិយាបថរបស់ទីក្រុងម៉ូស្គូដោយរួបរួមគ្នាដាក់ទណ្ឌកម្មដ៏ស៊ីសង្វាក់គ្នាមួយដែលត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយអំណាច និងវិសាលភាពរបស់វិមានក្រឹមឡាំង។
នៅពេលដែលសង្រ្គាមបានឈានចូលដល់ឆ្នាំទី2 ការប្រេះស្រាំគំរាមកំហែងដែលធ្លាប់មានឡើងពីមុនបានលេចឡើងម្តងទៀត។ ដោយមានប្រទេសអេស្តូនី ឡាតវី លីទុយអានី និងប៉ូឡូញ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតពីមុនជាអ្នកព្រួយបារម្ភជារឿយៗ និងបានរកឃើញខ្លួនឯងជាអ្នកអង្គុយនៅកៅអីបើកបរក្នុងការជំរុញសមភាគីលោកខាងលិចរបស់ពួកគេឱ្យបង្កើនល្បឿននៃការចែកចាយអាវុធទៅកាន់ប្រទេសអ៊ុយក្រែន និងធ្វើឱ្យអឺរ៉ុបខាងលិចឈប់ភ័យខ្លាចអំពីការឃោសនាព្រមានផ្សេងៗរបស់រុស្ស៊ី។ ប៉ុន្តែមន្រ្តីការទូតអឺរ៉ុបខាងកើតពិតជាធុញទ្រាន់នឹងតែងតែលឺថាពួកគេពិតជាបានដឹងចេតនារបស់រុស្ស៊ីហើយ។ ប៉ុន្តែអ្វីដែលគេត្រូវការឥឡូវនេះ គឺមានបំណងឱ្យប្រាកដក្នុងចិត្តថាលោកខាងលិចពិតជាអាចដាក់ទីក្រុងមូស្គូអោយនៅដាច់ដោយឡែកបានពិតមែន។