BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជប៉ុនក្នុងសង្គ្រាម, ទណ្ឌកម្មលើដ្រូនអ៊ីរ៉ង់, គ្រាប់រំសេវអង់គ្លេសមានសំណល់អ៊ុយរ៉ាញ៉ូម, រុស្ស៊ីថាលោកខាងលិចមិនទាន់ចង់ចប់ញ្ចប់

ថ្ងៃព្រហស្បតិ៍, 23 ខែមីនា 2023 15:43  BeeTube News

1.  តើ​ជប៉ុន​មាន​ជំហរ​យ៉ាង​ណា​នៅក្នុង​សង្គ្រាម​មកទល់​ពេល​នេះ?

ទីក្រុងតូក្យូបានបន្តគាំទ្រអ៊ុយក្រែន និងបានចូលរួមជាមួយប្រទេស G7 ផ្សេងទៀតក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។​​ ប្រទេសជប៉ុនបានបញ្ជូនសម្ភារៈបរិក្ខារផ្សេងៗមកដល់អ៊ុយក្រែនដូចជា មួកសុវត្ថិភាព អាវការពារគ្រាប់កាំភ្លើង ដ្រូន និងសម្ភារៈផ្គត់ផ្គង់មនុស្សធម៌ដូចជាម៉ាស៊ីនភ្លើងជាដើម។ ប៉ុន្តែពួកគេមិនបានផ្តល់ការគាំទ្រផ្នែកយោធាទេ ពីព្រោះរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមរបស់ប្រទេសមួយនេះបានរឹតត្បិតការប្រើប្រាស់កំលាំងយោធារបស់ពួកគេដើម្បីសំរេចបានវិធានការការពារ។ ប៉ុន្តែការលើកឡើងមួយរបស់ស្ថាប័ន Carnegie Endowment បានកត់សម្គាល់ថាប្រទេសជប៉ុនកំពុងតែនិយាយអំពីការអាចបញ្ជូនអាវុធដ៏សាហាវគ្រោះថ្នាក់ ភារកិច្ច និងកាំជ្រួចមីស៊ីលរបស់ខ្លួនទៅកាន់ប្រទេសដែលទទួលរងនូវសកម្មភាពឈ្លានពានដែលរំលោភលើច្បាប់អន្តរជាតិ។ ទីក្រុងតូក្យូក៏បានទទួលយកជនភៀសខ្លួនអ៊ុយក្រែនជាង 2,000 នាក់ផងដែរ ហើយបានជួយសំរួលពួកគេជាមួយនឹងជំនួយលំនៅដ្ឋាន ផ្តល់ការគាំទ្រលើការងារ និងការអប់រំដែលជាការផ្លាស់ប្តូរដ៏កម្រមួយនៅក្នុងប្រទេសដែលត្រូវបានគេស្គាល់ថាជាប្រទេសមានគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងរបស់ខ្លួន។ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បាននិយាយថា កិច្ចប្រជុំកំពូល G7 គួរតែបង្ហាញពីឆន្ទៈដ៏មុតមាំ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងនីតិរដ្ឋក្នុងការឆ្លើយតបទៅនឹងសង្គ្រាមអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានបង្ហោះនៅលើ Twitter អំពី"ភាពជាដៃគូខុសគ្នាខ្លាំងទាំងពីរនៃអឺរ៉ុប-ប៉ាស៊ីហ្វិក" ដែលបានលាតត្រដាងកាលពីថ្ងៃអង្គារ។ លោក Emanuel បាននិយាយថា "លោក Kishida ឈរលើសេរីភាព រីឯលោក Xi ឈរជាមួយនឹងឧក្រិដ្ឋជនសង្គ្រាម" ។ ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក បានមានជម្លោះទឹកដីរបស់ខ្លួនជាមួយនឹងទីក្រុងមូស្គូដែលមានចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទីពីរមកម្ល៉េះ។ ការឈ្លានពានរបស់រុស្ស៊ីក៏បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសំរាប់ទីក្រុងតូក្យូ និងសាធារណជនជប៉ុនអំពីអ្វីនឹងអាចកើតឡើងចំពោះប្រទេសជប៉ុនប្រសិនបើចិនឈ្លានពានតៃវ៉ាន់។ លោក Kishida នៅក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុនបានព្រមានថា "អ៊ុយក្រែនថ្ងៃនេះអាចជាអាស៊ីបូព៌ានៅថ្ងៃស្អែក" ខណៈដែលការព្រួយបារម្ភកាន់តែខ្លាំងឡើងថាប្រទេសចិនអាចឈ្លានពានតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងតាមលទ្ធិប្រជាធិបតេយ្យ។ ដោយមានការលើកទឹកចិត្តដោយសហរដ្ឋអាមេរិកប្រទេសជប៉ុននៅក្នុងខែធ្នូបានបង្ហាញពីការកសាងយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី 2 ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការចំណាយលើវិស័យការពារជាតិទ្វេដងដល់ទៅ2 ភាគរយនៃGDPក្នុងរយៈពេល 5 ឆ្នាំ។

c-8

b-8

a-13

2.  អាមេរិចដាក់ទណ្ឌកម្មសសេដ្ឋកិច្ចលើឧស្សាហកម្មដ្រូនអ៊ីរ៉ង់

សហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួនប្រឆាំងនឹងការផលិតដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលលើកនេះផ្តោតលើក្រុមហ៊ុន និងបុគ្គលដែលបានចោទប្រកាន់ថាបានទិញយកឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផលិតដ្រូនរបស់ទីក្រុងតេអេរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ៍ US Department of the Treasury បាននិយាយថា"បណ្តាញ Procument" ដែលបានកំណត់គោលដៅនោះ​​​ត្រូវបានប្រតិបត្តិការក្នុងនាមក្រសួងការពារជាតិ និងភស្តុភារកងកម្លាំងប្រដាប់អាវុធ (MODAFL) របស់ប្រទេសអ៊ីរ៉ង់ ដែលធ្វើការឃ្លាំមើល និងគ្រប់គ្រងលើក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍដ្រូន (UAVs) និងមីស៊ីលផ្លោង។  ជាលទ្ធផលនៃការដាក់ទណ្ឌកម្មនោះ គឺអង្គភាពគោលដៅនឹងមិនអាចចូលទៅកាន់ទ្រព្យសម្បត្តិ ឬទ្រព្យសកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលកាន់កាប់នៅក្នុងប្រទេសបានទេ។ ក្រុមហ៊ុនអាមេរិកក៏នឹងត្រូវរារាុំងមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមដែលត្រូវបានកំណត់អត្តសញ្ញាណហាមឃាត់ទាំងនោះដែរ។ កាលពីខែកុម្ភៈ មន្ត្រីការពារជាតិអាមេរិកបានចេញផ្សាយការវិភាគមួយដែលបញ្ជាក់ថា ដ្រូនរបស់អ៊ីរ៉ង់ពិតជាត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែនដោយរុស្ស៊ីពិតមែន។ ចំណែកខាងភាគីអ៊ីរ៉ង់វិញបានរក្សាជំហរលើបញ្ហានេះដោយនិយាយថា ការរិះគន់របស់អន្តរជាតិចំពោះកម្មវិធីផលិតដ្រូនរបស់ខ្លួនគឺកើតចេញពីការព្រួយបារម្ភដោយសារខ្លាចថាខ្លួននឹងក្លាយជាដៃគូប្រកួតប្រជែងក្នុងការលក់អាវុធពិភពលោក។ ទោះជាយ៉ាងណាក៏ដោយទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនមិនបានបញ្ជូនដ្រូនដល់ប្រទេសរុស្ស៊ីសំរាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនលើសពី"ចំនួនកំណត់" នៃគ្រឿងផ្ទុះលើអាកាសដែលធ្លាប់បានផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូពីមុនមកនៅពេលមុននៃការឈ្លានពាននោះទេ។

f-3

e-6

d-10

3. ចក្រភព​អង់គ្លេស​ចោទប្រកាន់​លោកពូ​ទីនបញ្ចេញ​ព័ត៌មាន​មិន​ពិត​ជុំវិញ​គ្រាប់រំសេវរថក្រោះផ្ទុកសំណល់អ៊ុយរ៉ាញ៉ូម

ចក្រភពអង់គ្លេសបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនពីបទផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាអំពីការសម្រេចចិត្តរបស់អង់គ្លេសក្នុងការបញ្ជូនគ្រាប់រំសេវរថក្រោះដែលមានផ្ទុកសារធាតុសំណល់អ៊ុយរ៉ាញ៉ូមទៅកាន់អ៊ុយក្រែន។ ក្រសួងការពារជាតិ(MoD)បាននិយាយថាសារធាតុប្រភេទនេះគឺជា"ស្តង់ដារ" សម្រាប់សមត្ថភាពរបស់វាក្នុងការទម្លុះពាសដែក និងបានបញ្ជាក់ថាមិនមានអ្វីពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនោះទេ។ សេចក្តីថ្លែងការណ៍មិនធម្មតាមួយនេះត្រូវបានចេញផ្សាយឡើងនៅយប់ថ្ងៃច័ន្ទនៅខណៈពេលដែលលោកពូទីនកំពុងធ្វើជាម្ចាស់ផ្ទះសមភាគីចិនរបស់លោកប្រធានាធិបតី Xi Jinping សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងមូស្គូ បន្ទាប់ពីលោកបានធ្វើការថ្កោលទោសផែនការបញ្ជូនគ្រាប់រំសេវប្រភេទនេះទៅកាន់អ៊ុយក្រែនដោយពីសំណាក់ភាគីចក្រភពអង់គ្លេស។ លោកពូទីនបានលើកឡើងថាគ្រាប់រំសេវទាំងនេះជាសមាសធាតុនៃនុយក្លេអ៊ែរ ព្រមទាំងបានព្រមានថាលោកនឹងប្រើវិធីតបតទៅវិញប្រសិនបើលោកខាងលិចបានចាប់ផ្តើមប្រើប្រាស់អាវុធមានសារធាតុនុយក្លេអ៊ែរហើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេសអ្នកស្រី Baroness Annabel Goldie បាននិយាយថា គ្រាប់រំសេវមួយចំនួនសម្រាប់រថក្រោះប្រយុទ្ធ Challenger 2 ដែលអង់គ្លេសកំពុងបញ្ជូនទៅកាន់អ៊ុយក្រែននេះមានបញ្ចូលនូវគ្រាប់ពាសដែក ដែលមានផ្ទុកនូវសារធាតុអ៊ុយរ៉ាញ៉ូមដែលសេសសល់។ សារធាតុប្រភេទនេះត្រូវបានប្រើប្រាស់ក្នុងអាវុធព្រោះវាអាចជ្រាបចូលកាត់ពាសដែកបានកាន់តែងាយស្រួលដោយសារតែលក្ខណៈនៃដង់ស៊ីតេរបស់វា និងលក្ខណៈសម្បត្តិនៃរូបវន្តផ្សេងទៀត។ ចក្រភព​អង់​គ្លេស​មិនបាន​ចាត់​ទុកសំណល់​អ៊ុយរ៉ាញ៉ូម​មានសមត្ថភាព​នុយក្លេអ៊ែរនោះ​ទេ។ រុស្ស៊ី​ក៏បាន​ប្រើ​គ្រាប់​រំសេវ​ប្រភេទនេះរួចមកហើយនោះដែរ។ អតីតមន្ត្រីយោធាលោកវរសេនីយ៍ឯក Hamish de Bretton-Gordon បាននិយាយថា សំណល់អ៊ុយរ៉ាញ៉ូមមិនអាចប្រើជាឥន្ធនៈនុយក្លេអ៊ែរឬប្រែក្លាយទៅជាអាវុធនុយក្លេអ៊ែរបានទេ។  រុស្សី ដែលជាមហាអំណាចនុយក្លេអ៊ែរ បានបំប៉ោងព័ត៌មានអាវុធនុយក្លេអ៊ែរ ម្តងហើយម្តងទៀតរួចមកហើយក្នុងការប៉ុនប៉ងរារាំងការគាំទ្ររបស់លោកខាងលិច និងការលូកដៃពីអង្គការណាតូចំពោះអ៊ុយក្រែន។

i-3

h-4

g-5

4. ផែនការសន្តិភាពរបស់ចិនអាចបញ្ចប់សង្គ្រាម ប៉ុន្តែអ៊ុយក្រែន និងលោកខាងលិចមិនទាន់រួចរាល់សំរាប់សន្តិភាពទេ

លោកវ្ល៉ាឌីមៀពូទីនបាននិយាយថាផែនការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែនអាចប្រើជាមូលដ្ឋានដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែលោកពូទីនបាននិយាយថាផែនការនេះអាចនឹងត្រូវដាក់ទៅបានលុះត្រាតែពួកគេបានត្រៀមខ្លួនរួចរាល់សិន "នៅភាគខាងលិច និងទីក្រុងគៀវ"។ មេដឹកនាំរុស្ស៊ីបានជួបជាមួយប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអង្គារនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីជម្លោះ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ផែនការរបស់ចិនដែលបានចេញផ្សាយកាលពីខែមុនមិនបានអំពាវនាវឱ្យរុស្ស៊ីចាកចេញពីអ៊ុយក្រែនដោយត្រង់ៗនោះទេ។ ការ​ចុះ​​១២​ចំណុចត្រឹមជាការទាមទារ​ឲ្យ​មាន​ការ​ចរចា​សន្តិភាព និង​គោរព​អធិបតេយ្យភាព​ជាតិ ដោយ​មិន​បានមាន​សំណើ​ជាក់លាក់នោះទេ។ ប៉ុន្តែ​អ៊ុយក្រែន​បាន​ទទូច​ឲ្យ​រុស្ស៊ី​ដក​ខ្លួន​ចេញ​ពី​ទឹក​ដី​របស់ខ្លួន​ជាលក្ខខណ្ឌ​សម្រាប់​កិច្ច​ចរចា​ណា​មួយ ហើយ​ក៏គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា​រុស្ស៊ីនឹង​ត្រៀម​ខ្លួន​ធ្វើ​បែប​នោះ​ទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា ការអំពាវនាវឱ្យមានបទឈប់បាញ់នៅមុនពេលរុស្ស៊ីដកខ្លួនចេញ"នឹងជាការគាំទ្រប្រកបដោយប្រសិទ្ធភាពមួយសំរាប់ផ្តល់សច្ចាប័នលើការត្រួតត្រារបស់រុស្ស៊ី" ។ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Xi បានបញ្ចប់រួច លោកពូទីនបាននិយាយថា"ការផ្តល់ជាច្រើននៃផែនការសន្តិភាពរបស់ចិនអាចត្រូវបានយកជាមូលដ្ឋានសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន នៅខណៈដែលលោកខាងលិច និងទីក្រុង Kyiv ត្រៀមខ្លួនរួចរាល់សម្រាប់វា" ។ លោកបានបន្ថែមថាប៉ុន្តែរុស្ស៊ីមិនទាន់បានឃើញ"ការត្រៀមខ្លួនរួចរាល់" នៅឡើយទេពីភាគីម្ខាងទៀត។ លោក​ Xi បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​ថាចិន​មាន​ជំហរ​មិន​លម្អៀង​លើ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែនដោយ​ក្នុងបំណងដាក់ទីក្រុង​ប៉េកាំង​ជាតួនាទីអ្នកអន្តរាគមន៍សន្តិភាព​ដ៏​មាន​សក្តានុពល។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្ម ថាមពល និងនយោបាយរវាងប្រជាជាតិទាំងពីរ។

L-4

k-4

j-3

      5. តើអាមេរិចកំពុងការពារសិទ្ធិមនុស្សខ្លួនឯង?

វាជាពេលវេលានៃឆ្នាំម្តងទៀតហើយដែលសហរដ្ឋអាមេរិកបានចេញផ្សាយសិទ្ធិមនុស្សប្រចាំឆ្នាំរបស់ខ្លួនដែលបានរាយការណ៍អំពីសិទ្ធិមនុស្សនៅក្នុងបណ្តាប្រទេសផ្សេងៗ។ របាយការណ៍​បានចេញផ្សាយ​ហើយប៉ុន្តែមិនមានអ្វីលេចធ្លោច្រើនជាងការចាប់អារម្មណ៍ទៅលើសហរដ្ឋអាមេរិចខ្លួនឯងដែលមិនបានបញ្ចេញអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន។ ពួកគេបានគ្របដណ្តប់បញ្ហាសិទ្ធិមនុស្សទាំងអស់នៅជុំវិញពិភពលោកដូចជាអំពីឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីអ៊ុយក្រែន ការប្រើកំលាំងយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ការទប់ទល់ជាមួយនឹងប្រជាជនកាន់សាសនាឥស្លាម Uyghur នៅស៊ីនជាំង និងកាលពីឆ្នាំ២០២១កន្លងទៅនេះក៏មានការរាយការណ៍អំពីសិទ្ធិមនុស្សនៅកម្ពុជាផងដែរដូចជាទៅលើរដ្ឋមន្រ្តីនៅកម្ពុជាមួយចំនួនបានបំពានលើសិទ្ធិមនុស្ស ដោយសមាជសហរដ្ឋអាមេរិកបានអនុម័ត"ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ2021" ដោយស្នើរសុំថ្នាក់ដឹកនាំរដ្ឋាភិបាលអោយពិន័យទៅលើ"មន្ត្រីជាន់ខ្ពស់ យោធា ឬកងកម្លាំងសន្តិសុខកម្ពុជា" ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស។ បើនិយាយពីរបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកវិញគួរតែចាប់ផ្តើមជាមួយនឹងព័ត៌មានថ្មីៗបំផុតដូចជាភាពចម្រូងចម្រាសរបស់រដ្ឋបាល Biden ដោយលោកចង់ចែករំលែកព័ត៌មានលម្អិតអំពីឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាមួយនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិប៉ុន្តែតែមន្ទីរបញ្ចកោណសហរដ្ឋអាមេរិចខ្លួនឯងបែរជារារាំុង មូលហេតុដោយសារតែពួកគេខ្លាចថាវានឹងឆ្លុះបញ្ចាំងអំពីឧក្រិដ្ឋកម្ម​សង្គ្រាម​អាមេរិកដូចគ្នា​បើ​ត្រូវ​ស៊ើបអង្កេត​ក្នុង​តុលាការ​ដូចគ្នា ដូចនេះហើយមន្ទីរបញ្ចកោណខ្លាចក៏មិនអនុញ្ញាតឱ្យ ICC កាត់ទោសរុស្ស៊ីដែលជាសត្រូវរបស់ពួកគេនោះទេ។ បើនិយាយពីឧក្រិដ្ឋកម្មយោធាអាមេរិកវិញនោះ ពិភពលោកកំពុងនិយាយម្តងទៀតអំពីរឿងរ៉ាវការលុកលុយចូលប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានដែលកន្លងទៅ 20 ឆ្នាំមកហើយ ហើយប្រជាជាតិទាំងពីរនេះក៏ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងផងដែរ។

O-2

N-3

 

 

 


 


ថ្ងៃព្រហស្បតិ៍, 23 ខែមីនា 2023 15:43  BeeTube News