BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបណ្តាប្រទេស និងអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរនានា ប្រគល់មកវិញដោយស្ម័គ្រ

ថ្ងៃសុក្រ, 17 ខែមីនា 2023 13:27  មានជ័យ

11-5

មានប្រសាសន៏នៅក្នុងពិធីប្រគល់ និងទទួលរតនៈវត្ថុបុរាណខ្មែរជាច្រើន នាព្រឹកថ្ងៃទី១៧ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្តាប្រទេសនានា និងអ្នកដែលកំពុងរក្សាទុកវត្ថុបុរាណខ្មែរទាំងឡាយ សូមប្រគល់ជូនមកឲ្យខ្មែរវិញដោយ ស្ម័គ្រចិត្ត ពីព្រោះជាការបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកកម្ពស់ដល់វប្បធម៌នៃជាតិសាស្ត្រមួយ ដែលបានរួមចំណែកដ៍ឧត្តុងឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរងគ្រោះពិសោកនាដ្ឋកម្ម នៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ ថ្លែងក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីករាយ ដោយបានទទួលនូវវត្ថុបុរាណខ្មែរទាំងនោះ ពីបរទេសមកវិញ។ សម្តេចបានប្រកាសស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរ។ សម្ដេចបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះ មានដូចជាក្រសួងការបរទេស ក្រសួងសន្តិសុខមាតុភូមិ ក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេសលោក ប៉ាទ្រិក ម៉ូរហ្វី ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ល្អ រួមជាមួយការគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ។ ជាមួយគ្នានោះ សម្ដេចបាន ថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។ បើតាមសម្តេចតេជោ ហ៊ុន សែន ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យជាតិអន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជារតនៈសម្បត្តិរបស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់ជាច្រើន។សម្តេចបន្តថា ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។ សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការប្រារព្ធពិធីនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដ៏ឧត្តុង្គឧត្តម ហើយមិនមែនតែសម្រាប់កម្ពុជាជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែឆ្លុះបញ្ចាំងឲ្យឃើញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើជួញដូរ ដោយខុសច្បាប់នៃសម្បត្តិវប្បធម៌។ បើតាមក្រសួងវប្បធម៌ វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹង ដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្គ្រាម ស៊ីវិលរាំ និងអសន្ដិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។ សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្តី បានផ្តល់ឱកាសមាស អនុញ្ញាតឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាមង្គល និងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។ ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជនអ្នកជំនាញជាតិនិងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្ត ប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ៕  

photo_13_2023-03-17_13-18-30

photo_12_2023-03-17_13-18-30

photo_11_2023-03-17_13-18-30

photo_10_2023-03-17_13-18-30

photo_9_2023-03-17_13-18-30

photo_7_2023-03-17_13-18-30

photo_6_2023-03-17_13-18-30

photo_5_2023-03-17_13-18-30

photo_4_2023-03-17_13-18-30

photo_3_2023-03-17_13-18-30

photo_2_2023-03-17_13-18-30

photo_1_2023-03-17_13-18-30

11-5

 

 

 

 

 

 

 

 

 

 

 

 


 

 


ថ្ងៃសុក្រ, 17 ខែមីនា 2023 13:27  មានជ័យ