BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេច ហេង សំរិន ស្នើដល់ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលី ជំរុញពាណិជ្ជកម្មទ្វេភាគី

ថ្ងៃពុធ, 15 ខែមីនា 2023 13:24  លាង ឡា

1-10

 ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា ឱ្យជំរុញពាណិជ្ជកម្មទ្វេភាគី និងបង្កើនការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ខណៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ យ៉ាងជិតស្និទ្ធ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី នាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ នៅក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានគាំទ្រចំពោះបេសកកម្មការទូតរបស់លោក ចាស្ទីន ខេវិន វីយ៉ាត នឹងបន្តកិច្ចសហការពេញលេញ ដើម្បីឱ្យបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ។

លោក ចាស្ទីន ខេវិន វីយ៉ាត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងលើកឡើងថា អូស្រ្តាលី នឹងបន្តការគាំទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត មានវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ឋិប្រជាធិបតេយ្យ ជាដើម។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ភាគីអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍ បន្ថែមទៀត ដល់និស្សិតកម្ពុជា បន្តការសិក្សានៅប្រទេស អូស្ត្រាលី៕

photo_2_2023-03-15_13-15-38

photo_1_2023-03-15_13-15-38

 


 


ថ្ងៃពុធ, 15 ខែមីនា 2023 13:24  លាង ឡា