BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ៖ វារីអគ្គិនីនៅតែជាជម្រើសល្អសម្រាប់កម្ពុជា

ថ្ងៃអង្គារ, 14 ខែមីនា 2023 11:07  លាង ឡា

 

111-1

 ពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការផលិតអគ្គិសនី តិច ឬច្រើន ត្រូវតែមានផលប៉ះពាល់ ប៉ុន្តែអគ្គិសនី គឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ខណៈការទាញយកថាមពលអគ្គិនីដោយវារីអគ្គិនីនៅតែជាជម្រើសល្អសម្រាប់កម្ពុជា ធៀបនឹងការប្រើប្រាស់ដោយថាមពលធ្យូងថ្ម។ ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។ នៅក្នុងពិធីនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងដោះស្រាយចំពោះផលប៉ះពាល់ដីធ្លីជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការផលិតវារីអគ្គិសនី។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កត់សម្គាល់ថា បច្ចុប្បន្នប្រភពអគ្គិសនីក្នុងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់ មានរហូតដល់៦២% ហើយនៅសល់ប្រមាណជា ៤០%ទៀត រាជរដ្ឋាភិបាលកំពុងខិតខំផលិត ដើម្បីបង្គ្រប់តម្រូវការប្រើប្រាស់ ខណៈសម័យកាលនេះ ជាសម័យកាលប្រើប្រាស់វារីអគ្គិសនី ដោយសារតែតម្រូវការអគ្គិសនីប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែទន្ទឹមនេះត្រូវតែជៀសវាងឱ្យបានតិចតួចបំផុតចំពោះការប៉ះពាល់ដល់បរិស្ថាន និងត្រូវតែប្រើប្រាស់ថាមពលកកើតឡើងវិញផងដែរ។បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលអគ្គិសនីជាង ២២០០MW និងតម្រូវការអគ្គិសនីកាន់តែច្រើនថែមទៀត ដែលត្រូវតែខិតខំរកប្រភពផលិតអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈការទាញយកថាមពលរអគ្គិនីពីប្រភពវារីអគ្គិសនី ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកថា ជាជម្រើសដ៏ល្អបំផុតសម្រាប់កម្ពុជា៕

photo_2_2023-03-14_11-00-50

photo_1_2023-03-14_11-00-50

 


 


ថ្ងៃអង្គារ, 14 ខែមីនា 2023 11:07  លាង ឡា