ដុំបាល់ដែកនោះគឺជាអ្វី?
បាល់យក្សដែកដ៏អាថ៌កំបាំងមួយ មានប្រវែងទទឹងជិត5ហ្វីត ត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់មួយនៅក្នុងទីក្រុង Hamamatsu នៃប្រទេសជប៉ុនកាលពីថ្ងៃអង្គារ៍ ទី២១ ខែកុម្ភៈកន្លងទៅនេះ។ យោងតាមទូរទស្សន៍ជប៉ុន NHK ដែលបានចេញផ្សាយវីដេអូដែលក្រុមប៉ូលីសកំពុងពិនិត្យពិច័យលើវាបានអោយដឹងថា ក្រុមមន្ត្រីបានព្យាយាមអោយប្រាកដក្នុងចិត្តថាតើវាអាចជាគ្រាប់បែកដែររឺទេ។ក្រុមមន្រ្តីបាននិយាយឡើងថាបាល់យក្សមួយនេះមិនមែនជាគ្រាប់បែកនោះទេ ប៉ុន្តែប្រភពដើមរបស់វាមកពីណានោះគឺនៅមិនអាចទាន់អាចដឹងនៅឡើយ។ វត្ថុចម្លែកដែលមានរាងមូលនិងពណ៌ខ្សាច់មួយនេះបានធ្វើឲ្យអ្នកស្រុកនិងអ្នកប្រើប្រាស់បណ្ដាញសង្គមមានការងឿងឆ្ងល់។
ដុំបាល់ដែកនោះត្រូវបានប្រទះឃើញឡើងដូចម្តេច?
យោងតាមសារព័ត៌មានNHKបានឱ្យដឹងថាបាល់ដែកដ៏ចម្លែកនេះត្រូវបានគេប្រទះឃើញជាលើកដំបូងដោយអ្នកស្រុកម្នាក់។ ប៉ូលីសបានចុះបិទឆ្នេរនៅពេលពួកគេចុះទៅពិនិត្យនិងថតកាំរស្មីអ៊ិចលើវត្ថុនោះដើម្បីរក្សាវាអោយមានសុវត្ថិភាព។ អាជ្ញាធរក្នុងតំបន់បាននិយាយថាបាល់នេះនឹងត្រូវដកចេញពីឆ្នេរឆាប់ៗនេះ។ បុរសម្នាក់ជាអ្នកស្រុកនៅក្នុងតំបន់បានប្រាប់ NHK ថាលោកបានមកលេងឆ្នេរខ្សាច់នេះ ហើយក៏មានការភ្ញាក់ផ្អើលពេលឃើញបាល់នេះទើបតែទទួលបានការចំណាប់អារម្មណ៍ដោយសារតែលោកបានអះអាងថាវាបានស្ថិតនៅទីនោះអស់រយៈពេលជាងមួយខែទៅហើយ។ លោកបានបន្ថែមទៀតថា "ខ្ញុំបានព្យាយាមរុញវាសាកមើលដែរ ប៉ុន្តែវាមិនអង្គើសោះ"។ សារព័ត៌មាន CBS Newsបានទាក់ទងទៅកាន់មន្ត្រីនៅក្នុងខេត្ត Shizuoka ដែលជាកន្លែងទីក្រុង Hamamatsu តាំងទី ហើយកំពុងរង់ចាំការឆ្លើយតប។
វត្ថុគួរអោយសង្ស័យផ្សេងទៀតនៅជុំវិញពិភពលោក វត្ថុគួរឱ្យសង្ស័យដែលបានប្រទះឃើញនៅជុំវិញពិភពលោកបានបង្កើតអោយមានចំណងជើងប្លែកៗក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដូចជារឿងចម្បងមួយគឺទាក់ទងអំពី"បាឡុងចារកម្ម" ពីប្រទេសចិន។ បាឡុងមួយដែលបានប្រទះឃើញនៅពីលើកោះ Montana កាលពីដើមខែនេះបានបង្កើនក្តីបារម្ភខណៈដែលរដ្ឋាភិបាលអាមេរិកបានកំពុងតាមដានដំណើរផ្លូវរបស់វានៅជុំវិញសហរដ្ឋអាមេរិកផងដែរ។ បាឡុងនេះត្រូវបានគេបាញ់ទម្លាក់នៅឆ្នេរនៃរដ្ឋ South Carolina ហើយបានយកមកវិញនៅមហាសមុទ្រអាត្លង់ទិក។ បាឡុងកាន់តែច្រើនត្រូវបានប្រទះឃើញនៅលើទ្វីបចំនួនប្រាំហើយមន្ទីរបញ្ចកោណបាននិយាយថា បាឡុងដែលបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolinaគឺជាផ្នែកមួយនៃ "កម្មវិធីបាឡុងចារកម្មរបស់ចិន" ដែលដំណើរការអស់រយៈពេលជាច្រើនឆ្នាំ។ ប្រទេសចិនបាននិយាយថាបាឡុងនេះគឺជាឧបករណ៍អាកាសធាតុដែលធ្វើដំណើរទៅមុខចាកគន្លង។
តើដុំបាល់ដែកនោះអាចជាបាល់ចារកម្មដែររឺទេ?
ខណៈពេលដែលបាល់ដែលបានបង្ហាញខ្លួននៅលើឆ្នេរខ្សាច់ក្នុងប្រទេសជប៉ុននោះមិនមែនជាបាឡុងអណ្តែតនោះទេ តែវាកើតឡើងនៅចំពេលដែលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះវត្ថុដែលមិនស្គាល់អត្តសញ្ញាណ ។ ចិន និងជប៉ុនក៏បានបើកកិច្ចពិភាក្សាផ្នែកសន្តិសុខកាលពីថ្ងៃពុធ ដែលជាលើកទីមួយរបស់ពួកគេក្នុងរយៈពេល 4 ឆ្នាំ នេះបើយោងតាមសារព័ត៌មាន BBC News ។ ជប៉ុនបានសម្តែងការព្រួយបារម្ភទៅកាន់ចិនចំពោះរឿងបាឡុងដែលធ្លាប់បានលេចឡើងនៅលើប្រទេសជប៉ុនតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។