BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កំណត់អត្តសញ្ញាណជនជាតិថៃម្នាក់ពាក់ព័ន្ធការសម្លាប់ស្ត្រីខ្មែរនៅព្រំដែន

ថ្ងៃអង្គារ, 07 ខែមីនា 2023 10:29  លាង ឡា

2023-03-07 10.22.06

បន្ទាយមានជ័យ៖ បុរសជនជាតិថៃម្នាក់ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណពាក់ព័ន្ធការសម្លាប់ស្រ្តីខ្មែរម្នាក់នៅចំណុចព្រំដែនស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ មាន ហុង ខាវសិរីវេត ហៅហុង ភេទប្រុស អាយុ៥១ឆ្នាំជាមេខ្យល់ជនជាតិថៃរស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រៈកែវ ប្រទេសថៃ។ ចំណែកសពស្ត្រីជនរងគ្រោះមានឈ្មោះ ស្វៃ សុភត្រ្តា អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

របាយការណ៍របស់សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កាលពីថ្ងៃទី ១ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤៖២០នាទីរសៀលកងល្បាតទី៣នៃកងការពារព្រំដែនលេខ ៥០៣ អូរបីជាន់ បានប្រទះឃើញសពស្ត្រីពលករខ្មែរម្នាក់បានស្លាប់នៅក្នុងព្រៃចំការមីនព្រំដែនខាងលិចទំនប់ក៥ពីផ្លូវជាតិលេខ៥៨ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ទល់មុខថ្នល់ខ្មៅថៃភូមិអាងសិលាថៃ ឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។ របាយការណ៍ធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះមានរបួសផ្នែកក្បាលពីក្រោយ៧សង់ទីម៉ែត្រ បែកលើចិញ្ចើម១២សង់ទីម៉ែត្រក្រោមច្រមុះ៤សង់ទីម៉ែត្រនិងក្រោមចង្កា៧សង់ទីម៉ែត្រ។ បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកំពុងសហការជាមួយមួយអាជ្ញាធរប្រទេសថៃដើម្បីឲ្យបញ្ជូនជនសង្ស័យមកកម្ពុជា ដើម្បីដាក់ទោសតាមតាមណីតិវិធីច្បាប់៕

2023-03-07 10.22.00


 


ថ្ងៃអង្គារ, 07 ខែមីនា 2023 10:29  លាង ឡា