BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តំបន់ខ្លះអាចមានធ្លាក់ភ្លៀងតិចតួច និងសីតុណ្ហភាពចុះត្រជាក់ដល់២១អង្សាសេ

ថ្ងៃអង្គារ, 07 ខែមីនា 2023 09:24  លាង ឡា

2023-03-07 09.11.01

ភ្នំពេញ៖ តំបន់មួយចំនួននៅកម្ពុជាអាចនឹងមានធ្លាក់ភ្លៀងតិចតួច បូករួមជាមួយសីតុណ្ហភាពអប្បបរមាចុះត្រជាក់ដល់២១អង្សាសេដោយសារតែទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាបពីថ្ងៃទី៨-១២ ខែមីនា និងឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់(ចិន)ចាប់ពីថ្ងៃទី១៣-១៤ ខែមីនា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី ២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេ ហើយចាប់ពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី២-៣អង្សាសេនៅវេលាយប់ និងព្រឹក ។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឱ្យដឹងដែរថា នៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៤អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើផងដែរ៕

2023-03-07 09.10.56

2023-03-07 09.06.45


 


ថ្ងៃអង្គារ, 07 ខែមីនា 2023 09:24  លាង ឡា