BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកចិត្តទុកដាក់លើកម្មករដែលរោងចក្រព្យួរការងារ

ថ្ងៃចន្ទ, 06 ខែមីនា 2023 14:11  លាង ឡា

2023-03-06 14.07.28

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវយកចិត្តទុកដាក់ចំពោះកម្មករដែលរោងចក្រព្យួការងារ។ ការបញ្ជានេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ។

នៅក្នុងពិធីនេះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍លើកឡើងថា ការបញ្ជាទិញសំលៀកបំពាក់ពីអឺរ៉ុប និងអាមេរិកទៅកាន់ប្រទេសនានា ដែលក្នុងនោះមានកម្ពុជាដែរគឺមានការថយចុះដោយសារតែអតិផរណាពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវយកចិត្តទុកដាក់ចេញអន្តរាគមន៍លើកម្មករដែលរោងចក្រព្យួរការងារ។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សូមកុំច្រឡំរឿងមិនបញ្ជាទិញច្រើនខណៈបញ្ហានេះក៏ដោយសារតែប្រទេសអ្នកបញ្ជាទិញកំពុងជួបវិបត្តិសេដ្ឋកិច្ច និងកាត់បន្ថយការចាយវាយ៕

2023-03-06 14.07.33

2023-03-06 14.07.37


 


ថ្ងៃចន្ទ, 06 ខែមីនា 2023 14:11  លាង ឡា