BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មានការភ័យខ្លាចបន្ទាប់ពីទឹកសមុទ្រមេឌីទែរ៉ាណេស្រកចុះក្រោយពេលមានរញ្ជួយដី

ថ្ងៃសុក្រ, 03 ខែមីនា 2023 10:02  BeeTube News

2023-03-03 09.58.07

នៅលើគេហទំព័របណ្តាញសង្គមជាច្រើនមានភាពភ្ញាក់ផ្អើលជាមួយនឹងការភ័យខ្លាចថាសមុទ្រមេឌីទែរ៉ាណេកំពុងស្រកចុះនៅមជ្ឈិមបូព៌ារហូតដល់ 20 ម៉ែត្រចាប់តាំងពីមានការរញ្ជួយដីដ៏ធំដែលបានវាយប្រហារមកលើតំបន់នេះកាលពីដើមខែនេះ។ ឧបទ្វីបស៊ីណៃរបស់អេហ្ស៊ីប លីប៊ី អាល់ហ្សេរី និងប៉ាឡេស្ទីន រួមទាំងទីក្រុង Acre របស់ប្រទេសអ៊ីស្រាអែល និងឆ្នេរមួយចំនួននៅតាមបណ្តោយតំបន់មេឌីទែរ៉ាណេភាគខាងកើតបានរកឃើញថាមានផ្ទាំងថ្មថ្មីៗផុសឡើងនៅលើឆ្នេររបស់ពួកគេ ជាមួយនឹងទឹករលកដែលមានកម្ពស់ធ្លាក់ចុះពី5 ទៅ20 ម៉ែត្រដែលនាំឱ្យមានការភ័យខ្លាចថានឹងមានរលកយក្សស៊ូណាមិចូលមកវាយប្រហារ។

លោក Zeyad Abu Heen អ្នកជំនាញផ្នែករញ្ជួយដី និងជាមន្ត្រីទទួលបន្ទុកនាយកដ្ឋានគ្រោះមហន្តរាយ និងវិបត្តិនៅសាកលវិទ្យាល័យមួយនៃតំបន់ Gaza បានប្រាប់សារព័ត៌មាន MEMO ថា “ប្រធានបទនៃរលកយក្សស៊ូណាមិមិនត្រូវបានរាប់បញ្ចូលក្នុងសមុទ្រមេឌីទែរ៉ាណេទេ ព្រោះវាជាសមុទ្រពាក់កណ្តាលបិទជិត ហើយ​ស្រដៀង​នឹង​បឹង​ដ៏​ធំ​មួយ”។

2023-03-03 09.58.13

ផ្ទុយទៅវិញលោកបាននិយាយថាវិធីតែមួយគត់ដែលធ្វើអោយព្រឹត្តិការណ៍បែបនេះកើតឡើងនៅក្នុងតំបន់នេះគឺតាមរយៈ"ចលនាបន្ទាត់ឈរដែលបំបែកសំបកផែនដី ដូច្នេះបន្លាស់ទីបន្ទាត់ឈរក៏កើតឡើង ដែលបណ្តាលឱ្យមានការផ្លាស់ទីនៃទឹក និងបង្កើតបានជារលកដ៏ធំ និងខ្ពស់ធ្វើដំណើរនៅក្នុងល្បឿនរហូតដល់ ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង មានន័យថា ពួកវានឹងទៅដល់ច្រាំងសមុទ្រប៉ាឡេស្ទីនក្នុងរយៈពេលប៉ុន្មាននាទីឬមួយម៉ោងយ៉ាងយូរបំផុត»។

ដោយបានដាក់ចុះភាពភ័យខ្លាចរបស់ប្រជាជន លោក Abu Heen និយាយថាការរញ្ជួយដីដែលបានបំផ្លិចបំផ្លាញមួយផ្នែកធំនៃតំបន់ភាគខាងត្បូង Turkiye និងភាគពាយ័ព្យនៃប្រទេសស៊ីរីកាលពីច្រើនសប្តាហ៍មុន ហើយមកទល់ពេលនេះវាមានរយៈពេលយូរសមគួរហើយចាប់តាំងពីមានការរញ្ជួយដីបន្ទាប់តាមមកពីក្រោយ ដូច្នេះការភ័យខ្លាចនៃរលកយក្សស៊ូណាមិគឺមិនត្រូវបានកត់សម្គាល់ឡើងទេ។ លោកបានពន្យល់ថាអ្វីដែលកំពុងកើតឡើងនៅតាមបណ្តោយមាត់ច្រាំងសមុទ្រគឺជាបាតុភូតធម្មជាតិ ប៉ុន្តែភាពភ័យខ្លាចរបស់ប្រជាជនត្រូវបានកើនឡើងបន្ទាប់ពីមានការរញ្ជួយដី។

2023-03-03 09.58.16

2023-03-03 09.58.21


 


ថ្ងៃសុក្រ, 03 ខែមីនា 2023 10:02  BeeTube News