BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រូពេទ្យបញ្ជាក់ពីករណីសិស្ស១៥នាក់មានបញ្ហាសុខភាពនៅបន្ទាយមានជ័យ

ថ្ងៃព្រហស្បតិ៍, 02 ខែមីនា 2023 10:41  លាង ឡា

2023-03-02 10.37.36 (1)

បន្ទាយមានជ័យ ៖ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីសិស្សសាលានៅវិទ្យាល័យបន្ទាយឆ្មារចំនួន១៥នាក់មានបញ្ហាសុខភាព កាលពីថ្ងៃទី១ ខែមីនា បានធូរស្រាលឡើងវិញហើយក្រោយពេលមានការយកចិត្តទុកដាក់ពីគ្រុមគ្រូពេទ្យ។ លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកថ្មពួក បានឲ្យដឹងថា តាមការសន្និដ្ឋាន គឺអាចបណ្តាលមកពីការហូបអាហារមិនទៀងពេលបរិភោគទឹកមិនស្អាតហើយសិស្សមួយចំនួនមានជំងឺប្រចាំកាយទៀតផង។

យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា មកទល់ពេលនេះសុខភាពរបស់សិស្សានុសិស្សទាំងអស់បានត្រលប់មកធម្មតាវិញហើយ ហើយមួយចំនួនក៏បានត្រលប់ទៅផ្ទះវិញដែរ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅវិទ្យាល័យបន្ទាយឆ្មារក្រោយពេលមានសិស្សានុសិស្សចំនួន១៥នាក់ ដែលរៀននៅក្នុងវិទ្យាល័យនេះមានអាការឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម៕

2023-03-02 10.37.41

2023-03-02 10.37.47


 


ថ្ងៃព្រហស្បតិ៍, 02 ខែមីនា 2023 10:41  លាង ឡា