BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលជំរុញឲ្យកែច្បាប់ឡើងវិញស្ដីពីការហាមចិញ្ចឹមសត្វជិតផុតពូជ

ថ្ងៃពុធ, 01 ខែមីនា 2023 10:40  លាង ឡា

2023-03-01 10.32.42

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញដល់រដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទឲ្យពិនិត្យខ្លឹមសារ និងកែច្បាប់ឡើងវិញពាក់ព័ន្ធការចិញ្ចឹមសត្វជិតផុតពូជ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធសូមកែច្បាប់ឡើងវិញហើយដាក់មកដើម្បីអនុម័ត និងបញ្ជូនទៅសភា។ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានលើកទឹកចិត្តឱ្យមានការចិញ្ចឹមហើយបន្តពូជ និងព្រលែងឲ្យមានសត្វក្ងោក ឬសត្វកម្រឲ្យមានច្រើនក្នុងព្រៃ។

សូមបញ្ជាក់ថា ការជំរុញនេះបានកើតឡើងក្រោយពេលមន្ត្រីរដ្ឋបាលព្រៃឈើបានចុះចាប់សត្វក្ងោកប្រមាណ២០ក្បាលរបស់ប្រជាពលរដ្ឋស្ថិតនៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង យកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ។ ការចុះចាប់នេះបង្កឱ្យមានប្រតិកម្មពីមហាជន និងក្រោយមកត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចេញបញ្ជាឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនាំយកសត្វក្ងោកទាំង២០ក្បាលប្រគល់ជូនទៅម្ចាស់ដើមវិញកាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣៕

2023-03-01 10.32.54

2023-03-01 10.32.50


 


ថ្ងៃពុធ, 01 ខែមីនា 2023 10:40  លាង ឡា