អ្នកវិភាគបាននិយាយថាការគំរាមកំហែងរបស់ចិនឈ្លានពានតៃវ៉ាន់ ដែលត្រូវបានធ្វើដំណើរមកដល់ចំនុចកណ្តាលនៃហានិភ័យរបស់អ្នកគ្រប់គ្រងប្រាក់សកល ហើយក៏កំពុងក្លាយជាកត្តានៃការសម្រេចចិត្តវិនិយោគរបស់ពួកគេទៀតផង។ អ្នកគ្រប់គ្រងមូលធននិយាយថាពួកគេកំពុងសាកសួរបន្ថែមពីអតិថិជនអំពីហាងឆេងនៃការឈ្លានពានតៃវ៉ាន់ដោយប្រទេសចិន។ ទោះបីជាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានធ្វើពាណិជ្ជកម្មជាក់លាក់ទាក់ទងនឹងហានិភ័យនោះក៏ដោយ ការប៉ះពាល់ជារួមរបស់ពួកគេចំពោះប្រទេសចិនបានកាត់បន្ថយសម្រាប់ហេតុផលភូមិសាស្ត្រនយោបាយផ្សេងទៀត ហើយតៃវ៉ាន់មានតួលេខខ្ពស់នៅក្នុងផែនការបែងចែកទ្រព្យសម្បត្តិ។
តៃវ៉ាន់គឺជាចំណុចសំខាន់មួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនជាយូរមកហើយ ដែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះត្រូវបានដាក់ឱ្យស្ថិតក្រោមភាពតានតឹងបន្ថែមទៀតបន្ទាប់ពីបាឡុងចារកម្មចិនដែលសង្ស័យត្រូវបានបាញ់ទម្លាក់ ហើយសហរដ្ឋអាមេរិកបានពង្រីកកម្មវិធីដាក់កងទ័ពរបស់ខ្លួនជួយបណ្តុះបណ្តាលកងកម្លាំងតៃវ៉ាន់។អ្នកវិភាគបាននិយាយថាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីដើមឆ្នាំមុនក៏បានធ្វើឱ្យអ្នកវិនិយោគកាន់តែមានការប្រុងប្រយ័ត្នចំពោះហានិភ័យសង្រ្គាម។
អ្នកវិភាគជាន់ខ្ពស់នៅ US Fund House បាននិយាយថា “នៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីអ្នកវិនិយោគមួយចំនួនបានខាតបង់ប្រាក់តិចតួចនៅក្នុងប្រទេសរុស្ស៊ីមក ដោយតាមទស្សនៈនៃការគ្រប់គ្រងហានិភ័យ ពួកគេមិនអាចគ្រប់គ្រងបានទេ ប្រសិនបើមានអ្វីមួយកើតឡើងខុសនៅក្នុងច្រកសមុទ្រតៃវ៉ាន់”។ លោកបានបន្តថា “វាមិនទាន់ដល់ចំណុចដែលយើងពិតជាត្រូវចាត់វិធានការសម្រេចចិត្តដូចជាត្រូវកាត់បន្ថយការប៉ះពាល់នៅត្រង់នេះឬនៅត្រង់នោះទេ”។ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ អ្នកការទូតកំពូលរបស់ប្រទេសចិន លោក Wang Yi បាននិយាយថា "កម្លាំងឯករាជ្យ" របស់តៃវ៉ាន់គឺមិនអាចដើរសមស្របជាមួយនឹងសន្តិភាពទេ។
លោកបាននិយាយនៅឯសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃទី 18 ខែកុម្ភៈថា "ប្រសិនបើយើងចង់រក្សាសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ យើងត្រូវប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ហើយយើងត្រូវតែរក្សាយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ One-China Policy" ។ លោក Will Malcolm អ្នកគ្រប់គ្រងផលប័ត្រនៅក្រុមហ៊ុន Aviva Investors បាននិយាយថា "ជាការពិតទៅប្រសិនបើនៅទីបំផុតមានជម្លោះរវាងចិននិងតៃវ៉ាន់ខ្ញុំគិតថាផលប៉ះពាល់នឹងធ្ងន់ធ្ងរជាងការបារម្ភអំពីក្រុមហ៊ុនណាមួយដែលអ្នកគួរកាន់កាប់ទីផ្សារ"។លោកបានបន្តថា "ទោះបីជាអ្នកដាក់ទ្រព្យសកម្មរបស់អ្នកទាំងអស់នៅក្នុងសហរដ្ឋអាមេរិកក៏ដោយ អ្នកនឹងនៅតែត្រូវរងការប៉ះពាល់ដោយសារទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់ និងដោយប្រយោលជាមួយប្រទេសចិន និងតៃវ៉ាន់"។
មូលធនមួយចំនួនបានកាត់បន្ថយការប៉ះពាល់របស់ពួកគេនៅក្នុងប្រទេសចិន ហើយជំនួសដោយការស្វែងរកឈ្មោះក្រុមហ៊ុនដែលអាចផ្តល់ការការពារពួកគេពីភាពតានតឹងភូមិសាស្ត្រនយោបាយ។ លោក Jordan Stuart អ្នកគ្រប់គ្រងផលប័ត្រអតិថិជននៅ Federated Hermes និយាយថា "ជំនួសឱ្យការកាន់កាប់ក្រុមហ៊ុនឧស្សាហកម្មសកលដែលអាចមានការប៉ះពាល់ជាមួយប្រទេសចិនឬនៅទីកន្លែងផ្សេងទៀត ខ្ញុំយល់ថាការឆ្ពោះទៅរកអ្វីដែលកាន់តែរួមតូច ដូចជាឈ្មោះក្រុមហ៊ុនក្នុងស្រុកនឹងផ្តល់លទ្ធផលល្អជាង"។ ការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់ក៏នឹងបណ្តាលឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់និងភាពវឹកវរនៅក្នុងទីផ្សារពិភពលោក។ច្រកសមុទ្រតៃវ៉ាន់គឺជាផ្លូវដ៏សំខាន់សម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញពីអាស៊ីបូព៌ាទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប។ ចំណែកតៃវ៉ាន់ក៏បានលេចចេញជាសមរភូមិដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មបន្ទះឈីបផងដែរ។ លោក Stuart បាននិយាយថា "ប្រទេសចិននឹងមិនចាំបាច់ត្រូវការឈ្លានពានតៃវ៉ាន់នោះទេ ដើម្បីធ្វើអោយត្រឹមតែបង្កើតភាពវឹកវរនៅក្នុងទីផ្សារសកលលោកបែបនេះ" ។