ភ្នំពេញ៖ តំបន់ខ្លះនៅកម្ពុជា នឹងអាចមានធាតុអាកាសក្តៅហើយស្ងួតព្រមទាំងមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយសារឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយបន្តកើតមានចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេដោយក្នុងនោះធាតុអាកាសក្តៅហើយស្ងួតហើយក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។
ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥អង្សាសេ ប៉ុន្តែធាតុអាកាសត្រជាក់នៅពេលព្រឹក ។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងបន្ថែមថា នៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ ហើយក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕