ប្រទេសចិនបានអំពាវនាវកាលពីថ្ងៃសុក្រកន្លងទៅនេះដោយស្នើរសុំអោយរុស្ស៊ីនិងអ៊ុយក្រែនធ្វើកិច្ចចរចាសន្តិភាពមួយឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានខណៈដែលក៏បានជំរុញបន្ថែមទៀតផងដែរថាអាវុធនុយក្លេអ៊ែរដាច់ខាតមិនត្រូវប្រើប្រាស់នៅក្នុងជម្លោះនេះ។
ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបានធ្វើការអត្ថាធិប្បាយនៅលើឯកសារស្តីពី "ដំណោះស្រាយនយោបាយ" នៃបញ្ហានេះនៅក្នុងគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ទោះបីជាក្រដាសលើកឡើងទាំង12 ចំណុចនេះក៏ត្រូវបានច្រានចោលភ្លាមៗដោយសហរដ្ឋអាមេរិកក៏ដោយ។
ក្រដាសមួយនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ពីប្រទេសលោកខាងលិចថា ចិនកំពុងពិចារណាផ្តល់ជំនួយអាវុធមកកាន់រុស្ស៊ីដែលការអះអាងរបស់ទីក្រុងប៉េកាំងក៏បានច្រានចោលរួចមកហើយថាជា «ព័ត៌មានមិនពិត» នោះទេ។
ប្រទេសចិនបាននិយាយនៅក្នុងឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសថា "ភាគីទាំងអស់គួរតែគាំទ្ររុស្ស៊ីនិងអ៊ុយក្រែនក្នុងទិសដៅតែមួយអោយមានការរៀបចំកិច្ចចរចាប្រឈមនឹងគ្នាតទល់ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន" ។
យ៉ាងណាមិញកន្លងមក ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីនក៏ធ្លាប់បានគំរាមប្រើអាវុធនុយក្លេអ៊ែរផងដែរនៅក្នុងជម្លោះនេះ។
ចិនបានបញ្ជាក់យ៉ាងច្បាស់ពីការប្រឆាំងរបស់ខ្លួនចំពោះមិនត្រឹមតែការប្រើអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅលើហនិភ័យនៃការដាក់ពង្រាយអាវុធទាំងនេះទៀតផងដែរ។
ចិនក៏បានលើកឡើងថា «អាវុធនុយក្លេអ៊ែរមិនត្រូវណាប្រើប្រាស់នោះឡើយ ហើយសង្គ្រាមនុយក្លេអ៊ែរក៏មិនត្រូវណាបើកការវាយប្រហារនោះដែរ។ ការគំរាមកំហែងឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរគួរណាតែត្រូវបានប្រឆាំង»។
ចិនក៏បានគូសបញ្ជាក់ពីតម្រូវការក្នុងការការពារប្រជាជនស៊ីវិលរបស់ខ្លួនដែរ។
ចិនក៏បានអោយដឹងទៀតថា “ភាគីនៃជម្លោះគួរតែគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ចៀសវាងការវាយប្រហារលើប្រជាជនស៊ីវិល ឬគ្រឿងបរិក្ខារស៊ីវិល។»
សហរដ្ឋអាមេរិកបានរិះគន់អត្ថបទនេះភ្លាមៗដោយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Joe Biden លោក Jake Sullivan បាននិយាយថាសង្រ្គាមអាចនឹងបញ្ចប់នៅថ្ងៃស្អែកប្រសិនបើរុស្ស៊ីឈប់វាយប្រហារអ៊ុយក្រែន និងដកកងកម្លាំងចេញ។
លោក Jake Sullivan បានប្រាប់សារព័ត៌មាន CNN ថា «ប្រតិកម្មដំបូងរបស់ខ្ញុំទៅលើក្រដាសនេះគឺថាអ្វីគ្រប់យ៉ាងនឹងអាចបញ្ចប់ទៅបានហើយចាប់ពីចំណុចលេខរៀងទីមួយនេះទៅតែម្តង ពោលគឺការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងអស់។»
លោកបានបន្តថា “អ៊ុយក្រែនមិនបានកំពុងវាយប្រហាររុស្ស៊ីនោះទេ។ ណាតូក៏មិនបានកំពុងវាយប្រហាររុស្ស៊ីដែរ។ ហើយអាមេរិកក៏មិនបានកំពុងវាយប្រហាររុស្ស៊ីនោះដែរ។
លោកបានបន្តថា “រុស្ស៊ីបានចាញ់សង្គ្រាមនេះហើយ។ ហើយគោលបំណងរបស់រុស្ស៊ីនៅក្នុងសង្រ្គាមគឺលុបបំបាត់អ៊ុយក្រែនចេញពីផែនទីដើម្បីស្រូបយកវាចូលមកក្នុងទឹកដីរុស្ស៊ីវិញ។ ពួកគេកំពុងបរាជ័យនៅក្នុងការធ្វើវាហើយពួកគេក៏គ្មានជំហរនៅក្នុងការធ្វើវាអោយបានសំរេចដែរ»។