BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិដាក់ចេញការងារអាទិភាពកាត់បន្ថយអត្រាផ្ទុកមេរោគអេដស៍

ថ្ងៃសុក្រ, 24 ខែកុម្ភៈ 2023 11:24  លាង ឡា

2023-02-24 11.19.58

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកកិច្ចប្រជុំលើយុទ្ធវិធីជំរុញខ្លាំងក្លាការងារបង្ការ ថែទាំ និងព្យាបាលបន្តដល់ក្រុមប្រឈមមុខនឹងការឆ្លងមេរោគអេដស៍នៅកម្ពុជាខណៈអត្រាផ្ទុកមេរោគអេដស៍បានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថា ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដែលអត្រាផ្ទុកមេរោគអេដស៍បានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបានលើកឡើងថា តាមការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគអេដស៍នៅប្រទេសកម្ពុជានាឆ្នាំ២០២១មានចំនួន៧៤,០០០នាក់ដោយមានអត្រាវ៉ាឡង០,៦%ដោយសម្រេចបាននូវគោលដៅជាតិចំនួន២ក្នុងចំណោមគោលដៅចំនួន៣នៃគោលដៅជាតិ៩៥. ៩៥.៩៥នាឆ្នាំ២០២៥ខណៈករណីឆ្លងថ្មីមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំដោយធ្លាក់ចុះនៅត្រឹមតែ១,១០០ក្នុងមួយឆ្នាំ ប៉ុន្តែប្រមាណជា៧៧%បណ្តាលមកពីក្រុមប្រជាជនគន្លឹះ។

2023-02-24 11.19.51

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថា នៅកម្ពុជាមានអត្រាផ្ទុកមេរោគអេដស៍៤,៩%ក្នុងចំណោមស្រ្តីបម្រើការនៅសេវាកម្សាន្តសប្បាយ (ឆ្នាំ២០២២) ៤,០%ក្នុងចំណោមក្រុមបុរសរួមភេទនឹងបុរស (ឆ្នាំ២០១៩) ៩,៦%ក្នុងចំណោមក្រុមបំប្លែងភេទ និង៥,៧%ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានគួសបញ្ជាក់ថា តាមគោលដៅជាតិនឹងបញ្ចុះករណីឆ្លងថ្មីឱ្យមកនៅត្រឹមក្រោមមួយនាក់ក្នុងមួយថ្ងៃ និងឆ្លើយតបនឹងការប្រឈមមុខនៃក្រុមប្រជាជនគន្លឹះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់នូវយុទ្ធសាស្រ្តជាតិជាបន្តបន្ទាប់ជាពិសេសយុទ្ធសាស្រ្តជាតិជាពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ក៏ដូចជាយុទ្ធសាស្រ្តជំរុញខ្លាំងក្លាការងារបង្ការថែទាំ និងព្យាបាលបន្តដល់ក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍៕

2023-02-24 11.20.03


 

 


ថ្ងៃសុក្រ, 24 ខែកុម្ភៈ 2023 11:24  លាង ឡា