BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ុយក្រែនព្រមាននឹងផ្ទុះសង្គ្រាមលោកបើសិនចិនរួមដៃចូលជាមួយរុស្ស៊ី

ថ្ងៃពុធ, 22 ខែកុម្ភៈ 2023 14:13  BeeTube News

2023-02-22 14.09.37

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិច Joe Biden មកក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានលើកឡើងទាក់ទងអំពីប្រធានបទប្រទេសចិនផងដែរនៅក្នុងកិច្ចជំនួបនោះ។ ដោយអាស្រ័យថាប្រទេសចិនកំពុងតែមានគំរោងផ្តល់ជំនួយមកកាន់ប្រទេសរុស្ស៊ីនៅក្នុងអំឡុងពេលនៃសង្គ្រាមកំពុងបន្តនេះប្រធានាធិបតីអ៊ុុយក្រែនក៏បានធ្វើការព្រមានឡើងថាសង្គ្រាមលោកលើកទី៣ប្រហែលជានឹងអាចកើតឡើងប្រសិនបើប្រទេសចិនសំរេ​​​ចចិត្តរួមដៃជាមួយប្រទេសរុស្ស៊ីដើម្បីឈ្នះនូវសង្គ្រាមនេះ។ 

យ៉ាងណាមិញកន្លងមកក៏សង្គេតឃើញផងដែរថាប្រទេសចិនតែងតែបដិសេធការថ្កោលទោសប្រទេសរុស្ស៊ីនៃការចូលលុកលុយប្រទេសអ៊ុយក្រែនរាប់ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។ ចំណែកឯដំណើរទស្សនកិច្ចអាមេរិចមក្នុងប្រទេសអ៊ុយក្រែននេះក៏បានឆ្លុះបញ្ចំងយ៉ាងមោះមុតនៃឆន្ទៈរបស់ប្រទេសនេះក្នុងការជួយសង្គ្រោះប្រទេសអ៊ុយក្រែនផងដែរ ដរាបណាប្រទេសរុស្ស៊ីមានចិន អ៊ុយក្រែននឹងមានអាមេរិចនៅក្បែរជានិច្ច។ ខណៈដែលប្រទេសអ៊ុយក្រែនមានប្រធានាធិបតីអាមេរិចចុះមកជំនួបដោយមិនបានប្រកាសអោយដឹងមុន ប្រទេសរុស្ស៊ីឯណោះវិញក៏មានគំរោងជួបជាមួយនឹងមន្រ្តីការទូតប្រទេសចិនលោក Wang Yi ផងដែរដែលលោកនឹងធ្វើ់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្កូនៅថ្ងៃទី២២នៅមុនខួបមួយឆ្នាំនៃសង្គ្រាម។

ជាក់ស្តែងរបាយការណ៍បង្ហាញថាប្រទេសចិនកំពុងបង្កើតភាពជាដៃគូជាមួយនឹងទីក្រុងមូស្គូក៏កំពុងស្ថិតនៅក្នុងពេលវេលាមិនសមស្របផងដែរ នៅខណៈពេលដែលអាមេរិចក៏កំពុងចោទប្រកាន់ចិននូវរឿងបាឡុងចារកម្ម។ ទោះជាយ៉ាងណាក៏ដោយក្រសួងការបរទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានផ្សព្វផ្សាយ"ព័ត៌មានមិនពិត"និងចង្អុលបង្ហាញថាជាអាមេរិចខ្លួនឯងទេដែលមានពាក់ព័ន្ធនៅជម្លោះរុស្ស៊ី-អ៊ុយក្រែននេះ។ អ្នកនាំពាក្យម្នាក់បាននិយាយថា«​វា​ជា​ភាគី​អាមេរិកមិនមែន​ជាភាគី​ចិន​ទេដែល​តែងតែផ្គត់ផ្គង់​សព្វាវុធ​ជា​លំដាប់​ទៅក្នុងសមរភូមិ។ ភាគីអាមេរិកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រៀនប្រដៅចិននោះឡើយហើយចិននឹងមិនទទួលយកការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ឬសូម្បីតែការដាក់សំពាធមកលើទំនាក់ទំនងចិន និងរុស្ស៊ីឡើយ»។

2023-02-22 14.09.42


 

 


ថ្ងៃពុធ, 22 ខែកុម្ភៈ 2023 14:13  BeeTube News