BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍

ថ្ងៃអង្គារ, 21 ខែកុម្ភៈ 2023 15:34  មានជ័យ

2023-02-21 15.30.26

ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យការីទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជាជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន។ បើតាមលោក ថោង ខុន សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជាបានទទួលពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ានក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាននៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំនៅខេត្តសៀមរាប។

ដើម្បីផ្សព្វផ្សាយនូវកិត្តិនាមនេះក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គម្រោងព្រៃឡង់បៃតងអង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅសហគមន៍ និងអេកូទេសចរណ៍នៅតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យទៅដល់ការីទេសចរណ៍ និងភាគីពាក់ព័ន្ធ។ ដែលសិក្ខាសាលានោះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ នៅទីស្ដីការក្រសួងទេសចរណ៍ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

2023-02-21 15.31.03

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានលើកឡើងថា ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុងយុក្យាការតា (Yogyakarta) ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានប្រគល់ពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ានដល់សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជាគឺសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំនៅខេត្តសៀមរាប។

លោក ជុក ជំនោរ បានបន្តថា តាមការវាយតម្លៃរបស់អាស៊ានសហគមន៍អេកូទេសចរណ៍ទាំង២នេះគឺបានខិតខំអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍កសាងហេដ្ឋារចនាសម្ពន្ធនៅមូលដ្ឋានបង្កើន ផលិតផលទេសចរណ៍ថ្មីៗកែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ព្រមទាំងទទួលបានការពេញនិយមច្រើនពីសំណាក់ភ្ញៀវទេសចរ។ លោកបន្ថែមថា បន្ទាប់ពីសិក្ខាសាលានេះចប់ក្រុមការងារក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា នឹងសហការដឹកនាំការីទេសចរណ៍សំខាន់ៗធ្វើទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍ចំនួន៥រួមមាន សហគមន៍ទេសចរណ៍ទឹកធ្លាក់តាំងយូ សហគមន៍ទេសចរណ៍ដាតាវឹក និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ចាក់អង្រែ ដែលស្ថិតនៅតំបន់ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ សហគមន៍អេកូទេសចរណ៍កោះសាមសិប នៅខេត្តក្រចេះ និងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង។

2023-02-21 15.30.58

ការធ្វើទស្សនកិច្ចនេះគឺចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីឱ្យការីទេសចរណ៍ដែលជាអ្នករៀបចំកញ្ចប់ទស្សនកិច្ចបានឃើញពីផលិតផលទេសចរណ៍នៅតាមសហគមន៍ និងអេកូទេសចរណ៍ទាំង៥នោះ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើនការមកទស្សនាគោលដៅទាំងនោះ។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុនបានលើកឡើងនូវអនុសាសន៍ណែនាំឱ្យវិស័យឯកជន ពិសេសក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ទាំងក្នុងក្របខណ្ឌសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងបណ្តាអ្នករៀបចំកញ្ចប់ទស្សនកិច្ចឯកជនជួយបញ្ចូលគោលដៅសហគមន៍ទាំង៥ខាងលើទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួនក៏ដូចជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ និងស្នើឱ្យពង្រឹងការគាំទ្រជួយដល់សហគមន៍តាមរយៈការប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបានណែនាំដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិត្រូវបន្តសហការជាមួយក្រុមការងារទីភ្នាក់ងារ USAID និងអង្គការ NTFP-EP រួមជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ និងសហគមន៍គោលដៅទាំង៥ រៀបចំនូវឧបករណ៍ផ្សព្វផ្សាយនានា (Promotional Materials) ពិសេសសហការជាមួយដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយគោលដៅសហគមន៍ខាងលើឱ្យបានទូលំទូលាយ។ លោកបានស្នើឱ្យស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានាបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍតំបន់សហគមន៍ទាំង៥នេះទាំងលើផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ នានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។ ដោយឡែកលោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសរបស់ NTFP-EP Cambodia និងកញ្ញា ហាញ់ ង្វៀន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ USAID ក៏បានប្ដេជ្ញាចូលរួមក្នុងកិច្ចការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍នៅតាមតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យថែមទៀតផងដែរ៕ 

2023-02-21 15.30.49

2023-02-21 15.30.54

2023-02-21 15.30.04

2023-02-21 15.30.11

2023-02-21 15.30.15

2023-02-21 15.30.22

2023-02-21 15.30.31

2023-02-21 15.30.36

2023-02-21 15.30.40

2023-02-21 15.30.45


 


ថ្ងៃអង្គារ, 21 ខែកុម្ភៈ 2023 15:34  មានជ័យ