BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញត្រូវបានជម្រុញឱ្យឆាប់បញ្ចប់ការសិក្សា

ថ្ងៃព្រហស្បតិ៍, 16 ខែកុម្ភៈ 2023 13:52  លាង ឡា

2023-02-16 13.39.24

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញខណៈគម្រោងនេះ នឹងធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនសាធារណៈ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះថា ក្រសួងកំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញឱ្យបានលឿន។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះការសិក្សាផ្លូវរថភ្លើងក្រោមដីក្នុងភូមិសាស្រ្តនៅរាជធានីភ្នំពេញ និងសមិទ្ធផលជាច្រើនទៀតក្នុងវិស័យសាធារណការ។

2023-02-16 13.39.40

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកការអនុវត្តគម្រោង និងជោគជ័យជាច្រើនកាលពីឆ្នាំ២០២២កន្លងទៅថា បានធ្វើឱ្យកម្ពុជាទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅថា គម្រោងរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញអាចនឹងចំណាយ១,៨ពាន់លានដុល្លារ ៕

2023-02-16 13.39.31


 


ថ្ងៃព្រហស្បតិ៍, 16 ខែកុម្ភៈ 2023 13:52  លាង ឡា