BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវជាតិមួយខ្សែទៀតកំពុងស្ថិតក្នុងគម្រោងស្តារ និងលើកកម្រិតគុណភាព

ថ្ងៃព្រហស្បតិ៍, 16 ខែកុម្ភៈ 2023 10:20  លាង ឡា

2023-02-16 10.17.10

ភ្នំពេញ៖ មន្រ្តីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីរបស់ប្រទេសចិនបានពិភាក្សាគ្នាអំពីនីតិវិធីនៃការអនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ រហូតដល់ច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួងបានប្រជុំពិនិត្យជាមួយតំណាងភាគីក្រុមហ៊ុនចិន ជុំវិញគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែង រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល (ព្រំប្រទល់កម្ពុជា-ឡាវ) មានប្រវែងសរុប៩៦.៦៣គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា មន្រ្តីពាក់ព័ន្ធបានពិភាក្សាអំពីនីតិវិធីនៃការអនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧គិតចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។ នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកកំណាត់ផ្លូវជាតិលេខ៧គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ស្ថិតនៅភូមិភាគឦសាន ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍៕

2023-02-16 10.17.17

2023-02-16 10.17.21


 


ថ្ងៃព្រហស្បតិ៍, 16 ខែកុម្ភៈ 2023 10:20  លាង ឡា