BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនបុរសក្លែងបន្លំជាមន្រ្តីឥណទាន​ធនាគារម្នាក់បោកយកលុយពីពលរដ្ឋ

ថ្ងៃពុធ, 15 ខែកុម្ភៈ 2023 13:31  លាង ឡា

2023-02-15 13.25.45

ខេត្តតាកែវ៖ បុរសសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តតាកែវឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពក្លែងបន្លំជាមន្រ្តីឥណទានធនាគារ ឆបោកប្រាក់ចំនួនជាង៤០០០ដុល្លារ ពីពលរដ្ឋនៅស្រុកត្រាំកក់។ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងថា នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រពាំងធំខាងជើង បានទទួលពាក្យបណ្ដឹងពីឈ្មោះ សោម បុល ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានប្ដឹងឈ្មោះ ជិន សុខជា ហៅសុផល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

នគរបាលបានឱ្យដឹងបន្តថា នៅក្នុងពាក្យបណ្ដឹងរបស់ពលរដ្ឋគឺបានប្ដឹងជនសង្ស័យខាងលើពីបទក្លែងខ្លួនជាមន្ត្រីឥណទានធានាគារ ឆបោកប្រាក់អស់ចំនួន៤១៤០ ដុល្លារអាមេរិក កាលពីកំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរតាមជំនាញនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ហើយសម្រេចកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

2023-02-15 13.24.53


 


ថ្ងៃពុធ, 15 ខែកុម្ភៈ 2023 13:31  លាង ឡា