BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីបញ្ជាឱ្យរៀបចំទីកន្លែងព្យាបាលកីឡាករ កីឡាការិនីដោយមិនបង់ប្រាក់

ថ្ងៃពុធ, 15 ខែកុម្ភៈ 2023 11:03  លាង ឡា

2023-02-15 10.59.08

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឱ្យរៀបចំទីកន្លែងផ្ដល់សេវាព្យាបាលរបួសដល់កីឡាករ កីឡាការិនីទាំងអស់នៅកម្ពុជា ដោយមិនមានការបង់ប្រាក់នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កន្លងមកកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់ និងប្រដាល់។ សម្ដេចតេជោបានលើកឡើងថា ពួកគាត់បានជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកាព្យាបាលជាញឹកញាប់គឺភរិយារបស់សម្ដេចបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។

2023-02-15 10.59.13

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានឱ្យដឹងបន្តថា ដោយមើលឃើញនូវការលំបាកបែបនេះទើបសម្ដេចបានពិភាក្សាជាមួយលោក ម៉ម ប៊ុនហេង និងលោកស្រី យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ ដោយការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងសុខាភិបាលត្រូវរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្ពុជា បានរាប់ថយក្រោយ១០០ថ្ងៃសម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ។ ការរាប់ថយក្រោយ១០០ថ្ងៃនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនឹងក្លាយជាការពិតសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសខណៈកម្ពុជារង់ចាំឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម អស់រយៈពេលជាង៦០ឆ្នាំមកហើយ៕

2023-02-15 10.59.19


 


ថ្ងៃពុធ, 15 ខែកុម្ភៈ 2023 11:03  លាង ឡា