BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មកដឹងពីប្រវត្តិនំក្រឡានដែលជានំប្រពៃណី និងជាផលិតផលទេសចរណ៍ដ៏មានរសជាតិឈ្ងុយឆ្ងាញ់

ថ្ងៃអង្គារ, 14 ខែកុម្ភៈ 2023 15:07  មានជ័យ

2023-02-14 14.54.31

នំក្រឡានត្រូវបានគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរ ដោយសារមានរសជាតិឈ្ងុយឆ្ងាញ់ពេញនិយម និងមានប្រវត្តិគួរអោយចាប់អារម្មណ៍ និងយូរលង់ណាស់មកហើយ។ មន្ទីរទេសចរណ៏ខេត្តបាត់ដំបងបានឲ្យដឹងថា នំក្រឡាននេះមានប្រភពចេញពីជនជាតិភាគតិច (កូឡា) របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរសនៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា)។ ជនជាតិកូឡាពីសម័យមុនប្រកបរបរទទួលទានដោយការ រករ៉ែ( ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ) ជាដើម។

នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំ ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ ផុយ ស្រួយ ងាយបាក់បែក ។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឬស្សីណាដែលមានប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងជាការស្រេច ។ ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះ ក៍យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សីមានរស់ជាតិឆ្ងាយខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា ។ នៅពេលដែលពួកគេត្រលប់ពីព្រៃវិញ ពួកគេបានផ្សព្វផ្សាយពីវិធីចង្អិនអង្ករដំណើបក្នុងបំពង់ឬស្សីដល់អ្នកភូមិ។

2023-02-14 14.54.26

ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថា នំក្រឡាន អោយស្រដៀងនិងឈ្មោះជនជាតិភាគតិចកូឡា។ ពីជំនាន់មួយទៅជំនាន់មួយគ្រឿងផ្សំផលិតនៅក្រឡាន មានការវិវត្តន៍ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើច្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។ រយៈពេលដុតអាស្រ័យលើទំហំ បំពង់ឬស្សី។

នំក្រឡាន ផលិតចេញពីអង្ករដំណើប លាយជាមួយសណ្តែកខ្មៅ ខ្ទិះដូង និងគ្រឿងផ្សំមួយចំនួនទៀត រួចញាត់ចូលបំពង់ឬស្សីព្រមទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេក ហើយយកវាទៅដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី។ នំនេះមានឱជារសឈ្ងុយឆ្ងាញ់ និងមានតំលៃចាប់ពី១០០០រៀលឡើងទៅយោងតាមទំហំតូចឬធំ។ នំនេះ មានប្រជាពលរដ្ឋធ្វើច្រើននៅតាមតំបន់ និងខេត្តផ្សេងៗទូទាំងប្រទេស ប៉ុន្តែនំដែលឆ្ងាញ់ គឺជានំសម្រាប់អ្នកភូមិសំរោងក្នុង ភូមិនរា និងភូមិតាគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ពីព្រោះអ្នកភូមិនោះនៅតែប្រកាន់ភ្ជាប់នូវរូបមន្តបុរាណដើម្បីធ្វើនំប្រភេទនេះ។ មន្ទីរទេសចរណ៏ខេត្តបាត់ដំបងបានឲ្យដឹងដែរថា ជារៀងរាល់ព្រឹក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាវត្តសំរោងក្នុង តែងតែចំណាយពេលទស្សនា ឈ្វែងយល់ និងសាក់ល្បងភ្លក់រសជាតិនំក្រឡាននេះ។ បច្ចុប្បន្នក្នុងខេត្តបាត់ដំបង គេសង្កេតឃើញមានលក់នំក្រឡាននេះនៅតាមទីផ្សារ ចំណត់ឡាន និងនូវតាមរមណីយដ្ឋាន និងទីប្រជុំជនផ្សេងៗទៀត៕ 

2023-02-14 14.54.21

2023-02-14 14.54.13


 


ថ្ងៃអង្គារ, 14 ខែកុម្ភៈ 2023 15:07  មានជ័យ