BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រលានយន្តហោះសៀមរាបអង្គរគ្រោងសាកល្បងហោះហើរ​តេស្តឧបករណ៍

ថ្ងៃអង្គារ, 14 ខែកុម្ភៈ 2023 10:43  លាង ឡា

2023-02-14 10.40.06 (1)

សៀមរាប៖ ព្រលានយន្តហោះសៀមរាបអង្គរ នឹងសាកល្បងការហោះហើរតេស្តឧបករណ៍នៅខែមីនា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណជា៧៥ភាគរយ នឹងត្រៀមបញ្ចប់តាមផែនការ។ លោក ហ្សៅ យូហ៊ុយ (ZOU YUHUI ) ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co.,Ltd បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានរួចរាល់៧៥ភាគរយ ហើយក្រុមការងារនឹងហោះហើរសាកល្បងតេស្តឧបករណ៍នៅខែមីនា ឆ្នាំ២០២៣ខាងមុខ។

2023-02-14 10.40.01

លោក ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានជំរុញឲ្យក្រុមហ៊ុនខិតខំពន្លឿនការសាងសង់ ដើម្បីឲ្យទាន់តាមការកំណត់ដែលទទួលការចុះចតនៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ លោក ជា អូន បានចាត់ទុកព្រលានយន្តហោះសៀមរាបអង្គរថា ជាហេដ្ឋារចនាសម្ព័ន្ធថ្មីដែលជួយពន្លឿនចក្ខុវិស័យក្នុងការពង្រឹងនិងពង្រីកសេវាដឹកជញ្ជូនអ្នកដំណើរ និងសម្រាប់ជំរុញឲ្យមានកំណើននិងទម្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង។

សូមបញ្ជាក់ថា ព្រលានយន្តហោះសៀមរាបអង្គរស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំប្រមាណ៧លាននាក់ និងត្រូវបានចំណាយថវិកាសាងសង់ប្រមាណជាង៨០០លានដុល្លារអាម៉េរិក៕

2023-02-14 10.40.10


 


ថ្ងៃអង្គារ, 14 ខែកុម្ភៈ 2023 10:43  លាង ឡា