ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក្រោយពេលធ្វើសកម្មភាពក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ។ របាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យក់ សុជាតិ អាយុ៤៨ឆ្នាំមុខរបរគ្រូបង្ហាត់នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀនរស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
របាយការណ៍បានឱ្យដឹងបន្តថា លុះនៅវេលាម៉ោង១៥និង០០នាទី នាថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះនៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។ នៅក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់យកវត្ថុតាង ខោកងរាជអាវុធហត្ថ ចំនួន ១២ខោ អាវយឺត ចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ។២.ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១។៣.ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២ ។ ៤.ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤ និងរថយន្តចំនួន០២គ្រឿង៕