BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងជំរុញដល់អ្នកពាក់ព័ន្ធឱ្យជួយទប់ស្កាត់អំពើមិនគប្បីក្នុងទិវានៃក្តីស្រឡាញ់

ថ្ងៃព្រហស្បតិ៍, 09 ខែកុម្ភៈ 2023 10:32  លាង ឡា

2023-02-09 10.28.38

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីប្រកាសណែនាំឱ្យទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ខណៈមានយុវជនមួយចំនួនបានភ្លើតភ្លើនភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារប្រាសចាកវប្បធម៌ និងប្រពៃណីជាតិ។ នៅក្នុងសេចក្ដីណែនាំរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានកត់សម្គាល់ថា សិស្សានុសិស្សមួយចំនួនតូចបានយល់ច្រឡំថា ថ្ងៃ១៤កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

លោកបានបញ្ជាក់ថា ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរទេ ហើយយុវជនក៏ពុំគួរភ្លើតភ្លើនភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរដែរ។ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានជំរុញដល់ដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលាដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» ព្រមទាំងត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានាដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីឱ្យបានទាន់ពេលវេលា៕

2023-02-09 10.28.45


 


ថ្ងៃព្រហស្បតិ៍, 09 ខែកុម្ភៈ 2023 10:32  លាង ឡា