ភ្នំពេញ៖ ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ នឹងបង្កឱ្យតំបន់មួយចំនួននៅកម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាសប្ដាហ៍ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥អង្សាសេ ហើយក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។
សេចក្ដីជូនដំណឹងបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេ។ ក្រសងធនធានទឹក និងឧតុនិយមបានឱ្យដឹងបន្ថែមថា នៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី ២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣អង្សាសេហើយក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕