BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មកស្គាល់ប្រាសាទឃ្លាំង ដែលស្ថិតក្នុងក្រុងឣង្គរធំជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រ

ថ្ងៃចន្ទ, 06 ខែកុម្ភៈ 2023 14:08  មានជ័យ

2023-02-06 13.58.51

ប្រាសាទឃ្លាំងជាប្រាសាទ២ដាច់ដោយឡែកពីគ្នា ដែលមួយឋិតនៅពីខាងជើងនិងមួយទៀតឋិតនៅពីខាងត្បូងប៉ុន្តែប្រាសាទទាំងពីរនេះឋិតនៅពីខាងក្រោយប្រាសាទសួរព្រ័តភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទ្វារជ័យនៃរាជធានីអង្គរធំ។ យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ដោយប្រាសាទឃ្លាំងដែលនៅពីខាងជើងហៅថាប្រាសាទឃ្លាំងជើង និងប្រាសាទដែលនៅពីខាងត្បូងហៅថាប្រាសាទឃ្លាំងត្បូងជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រដូចជាពួកអភិជន ឬជនបរទេសជាដើម។

2023-02-06 13.58.55

ប្រាសាទទាំងពីរនេះថ្វីត្បិតតែសាងសង់ឡើងនៅមុនក្រោយគ្នាក៏ដោយ ប៉ុន្តែមានរូបរាងស្ទើរដូចគ្នាទាំងស្រុងទោះបីប្រាសាទឃ្លាំងខាងត្បូងតូចជាងបន្តិចក៏ដោយ។ ប្រាសាទឃ្លាំងខាងជើងកសាងឡើងនៅសតវត្សរ៍ទី១០ដោយព្រះបាទជ័យវរ្ម័នទី៥ និងប្រាសាទឃ្លាំងខាងត្បូងកសាងឡើងនៅសតវត្សទី១១ដោយព្រះបាទសូរ្យវរ្ម័នទី១។ ក្រៅពីប្រាសាទទាំងពីរ ដែលឋិតក្នុងរចនាបថឃ្លាំងនៅមានប្រាសាទផ្សេងទៀតដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវក៏ឋិតក្នុងរចនាបថឃ្លាំងផងដែរ។

ឃ្លាំងមានន័យថា ជាបន្ទប់សម្រាប់ផ្ទុកនូវសម្ភារផ្សេងៗក៏ប៉ុន្តែប្រាសាទនេះមិនមែនជាឃ្លាំងផ្ទុកដូចឈ្មោះនោះទេ។ ផ្ទុយទៅវិញ តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្របានបង្ហាញថា ទីនេះទំនងជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រដូចជាពួកអភិជន ឬជនបរទេសជាដើម។ ប្រាសាទឃ្លាំងខាងជើងកាលដើមឡើយក្នុងរាជព្រះបាទរាជេន្ទ្ររ្ម័នទី២សាងសង់ឡើងពីឈើ ប៉ុន្តែត្រូវរុះរើជួសជុលពីថ្មភក់វិញម្ដងដោយព្រះបាទជ័យវរ្ម័នទី៥មុនការសាងសង់ប្រាសាទឃ្លាំងខាងត្បូង៕

2023-02-06 13.58.37

2023-02-06 13.58.47

2023-02-06 13.58.59

2023-02-06 13.59.03

2023-02-06 13.59.07

2023-02-06 13.59.11

2023-02-06 13.59.18

2023-02-06 13.59.22

2023-02-06 13.59.29

2023-02-06 13.59.38

2023-02-06 13.59.54

2023-02-06 13.59.59

2023-02-06 14.00.05

2023-02-06 14.00.16


 


ថ្ងៃចន្ទ, 06 ខែកុម្ភៈ 2023 14:08  មានជ័យ