BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទឹកធ្លាក់ "ពាមសូហោះ" កំពុងលាក់ខ្លួនក្នុង ព្រៃប្រឹក្សា ដែលទេសចរភាគច្រើនមិនទាន់បានស្គាល់

ថ្ងៃចន្ទ, 06 ខែកុម្ភៈ 2023 13:33  មានជ័យ

2023-02-06 13.24.20

ទីតាំងទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែងដែលគេឲ្យឈ្មោះថា "ពាមសូហោះ" កំពុងលាក់ខ្លួនយ៉ាងស្ងាត់ជ្រងំនៅក្នុងព្រៃប្រឹក្សា ហើយក៏បាននិងកំពុងទាញអារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំងផងដែរ ប៉ុន្តែទោះជាយ៉ាងណាទីតាំងដ៏ស្រស់ស្អាតមួយនេះមិនសូវមានអ្នកទៅដល់ច្រើនទេដោយសារតែស្ថានភាពផ្លូវមិនទាន់មានការអភិវឌ្ឍ។ ទីតាំងទឹកធ្លាក់ដ៏សែនស្អាតក្រកបទៅដោយទេសភាពប្លែកៗនេះស្ថិតនៅក្នុងឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប មានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីទីតាំងផ្ញើរឡានផ្ញើរម៉ូតូ។ មកដល់ពេលនេះមិនសូវមានអ្នកទៅដល់ច្រើននៅឡើយដោយសារស្ថានភាពផ្លូវក្នុងការធ្វើដំណើរពិបាក។ ទោះយ៉ាងណាក្តីអ្នកបានទៅដល់ទីនោះនៅតែសប្បាយាយរីករាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងទឹកធ្លាក់មួយនេះ។ តាមការរៀបរាប់ពីភ្ញៀវទេសចរដែលបានទៅដល់ទីនោះបានឲ្យដឹងថាទីនោះមិនអាចជិ:ម៉ូតូ ឬរថយន្តទៅដល់ទេគឺត្រូវធ្វើដំណើរដោយថ្មើរជើង។

2023-02-06 13.24.26

ហើយបើយើងចង់ទៅទីនោះគឺចូលតាមច្រកទល់មុខកន្លែងលក់ចេកភ្នំគូលែន។ ម៉ូតូ ឬរថយន្តអាចផ្ញើនៅទីនោះហើយត្រូវរកអ្នកជូនដំណើរទៅកាន់ទឹកធ្លាក់ "ពាមសូហោះ" នោះ ដោយថ្មើរជើង។ នៅតាមផ្លូវចូលទៅកាន់ទឹកធ្លាក់ពាមសូហោះ នោះមានទេសភាពប្លែកៗស្អាតដែលជាធម្មជាតិសុទ្ធពិតៗ។ ទឹកធ្លាក់ "ពាមសូហោះ" នេះថ្វីត្បិតតែមានចម្ងាយពីទីតាំងដែលផ្ញើម៉ូតូផ្ញើឡានប្រហែល៣គីឡូម៉ែត្រ រាងឆ្ងាយបន្តិចមែនតែសម្រាប់អ្នកដែលចូលចិត្តដើរកំសាន្តរបៀបទេសចរណ៍គឺត្រូវតែម្តងដោយសារនៅតាមដងផ្លូវទៅទីនោះមានទេសភាពស្អាតខ្លាំងណាស់។

បើតាមប្រវត្តិទឹកធ្លាក់ "ពាមសូហោះ" នេះត្រូវបានដំណាលតៗគ្នាមកថា មូលហេតុដែលគេឲ្យឈ្មោះពាមសូហោះដោយសារតែនៅទីនោះទឹកដែលហូរធ្លាក់ពីលើថ្មបានបែកចេញជាពីរ ឬជាចំពាមទើបហៅ "ពាម"។ ឯពាក្យថា "សូ" គឺមានលោកតាម្នាក់ឈ្មោះសូ ដែលមានស្នេហាស្មោះស្ម័គ្រហើយបានខូចចិត្តរឿងស្នេហាបានទៅអង្គុយសញ្ជប់សញ្ជឹងនៅទីនោះហើយក៏បានហក់ ឬហោះពីលើមកក្នុងទឹកដើម្បីសម្លាប់ខ្លួនទើបគេឲ្យឈ្មោះថា "ពាមតាសូហោះ" ហើយក្រោយមកបានក្លាយជា "ពាមហូហោះ"៕ 

2023-02-06 13.25.28

2023-02-06 13.24.32

2023-02-06 13.24.37

2023-02-06 13.24.42

2023-02-06 13.24.50

2023-02-06 13.24.54

2023-02-06 13.25.03

2023-02-06 13.25.17

2023-02-06 13.25.23

2023-02-06 13.25.34

2023-02-06 13.25.41

2023-02-06 13.25.46

2023-02-06 13.25.50


 


ថ្ងៃចន្ទ, 06 ខែកុម្ភៈ 2023 13:33  មានជ័យ