BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើមួយចំនួននៅបរិវេណប្រាសាទបាយ័នដើម្បីបញ្ចៀសហានិភ័យ

ថ្ងៃចន្ទ, 06 ខែកុម្ភៈ 2023 10:44  មានជ័យ

2023-02-06 10.34.43

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធនៃអាជ្ញាធរជាតិអប្សរាបានកាត់ក្រីមែកឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ។ លោក យិន សុវ៉ាត ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរាបានថ្លែងថា ការដកកាត់ក្រីមែកឈើដែលងាប់នេះបានធ្វើឡើងជាយូរមកហើយ។ ការកាត់ដក និងកាត់ក្រីមែកឈើនេះគឺក្នុងគោលបំណងដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ជួយសម្រាលទម្ងន់ដើមឈើជៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុណាមួយបណ្តាលឱ្យប៉ះពាល់ភ្ញៀវពេលដើរឆ្លងកាត់ចេញចូលប្រាសាទ។

2023-02-06 10.35.23

លោកពន្យល់ថា ការកាត់ដកនិងកាត់ក្រីមែកឈើនៅតាមទីតាំងនានាដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរសាធារណជនក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ កំឡុងពេលអនុវត្តកិច្ចការងារនេះក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗផងដែរ។ គួរបញ្ជាក់ថា នេះជាការប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាទេសភាពវប្បធម៌ក៏ដូចជាថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់មានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការដើម្បីឱ្យការអនុវត្តការងារបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា៕ 

2023-02-06 10.34.50

2023-02-06 10.34.54

2023-02-06 10.34.58

2023-02-06 10.35.01

2023-02-06 10.35.06

2023-02-06 10.35.10

2023-02-06 10.35.15

2023-02-06 10.35.19

2023-02-06 10.35.29

2023-02-06 10.35.34


 


 


ថ្ងៃចន្ទ, 06 ខែកុម្ភៈ 2023 10:44  មានជ័យ