BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃដោះស្រាយសំណូមពរក្នុងទំព័រហ្វេសប៊ុកបានចំនួន១.៧៦៨គណនី

ថ្ងៃព្រហស្បតិ៍, 02 ខែកុម្ភៈ 2023 10:11  លាង ឡា

2023-02-02 10.06.03

ភ្នំពេញ៖ មតិយោបល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងទំព័រហ្វេសប៊ុកចំនួន១.៧៦៨គណនីត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃធ្វើការដោះស្រាយក្នុងរយៈពេល២ឆ្នាំខណៈរដ្ឋមន្រ្តីបានជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ប្រមូលទទួលនិងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះថា ចាប់ពីឆ្នាំ២០២០រហូតដល់ដំណាច់ឆ្នាំ២០២២កន្លងទៅនេះក្រុមការងារតាមដានអំពីការដោះ ស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន១.៧៦៨គណនី។

សម្ដេចក្រឡាហោមបានលើកឡើងថា ក្នុងចំណោមនោះក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនីនិងដោះស្រាយបានចំនួន៨០២គណនី និង៦៤៧គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយខណៈបញ្ហាខ្លះទៀតត្រូវបានបង្វែរទៅស្ថាប័នមានសមត្ថកិច្ច។ ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធានាថា រាល់បញ្ហាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចឬមូលដ្ឋានរបស់ខ្លួនមិនត្រូវគិតថា តូចឬធំនោះទេប៉ុន្តែត្រូវយកចិត្តទុកដាក់ប្រមូលទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាពនិងគប្បីខិតខំពន្លឿនការដោះស្រាយឱ្យគ្រប់ជ្រុងជ្រោយចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌៕

2023-02-02 10.06.10

2023-02-02 10.06.14


 


ថ្ងៃព្រហស្បតិ៍, 02 ខែកុម្ភៈ 2023 10:11  លាង ឡា