BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វេទិកាទេសចរណ៍ឣាស៊ាន២០២៣ធ្វើនៅឥណ្ឌូណេស៉ីរយៈពេល៥ថ្ងៃ

ថ្ងៃព្រហស្បតិ៍, 02 ខែកុម្ភៈ 2023 09:53  មានជ័យ

2023-02-02 09.49.33

ស្ថាប័នជាតិទេសចរណ៍អាស៊ានបានរៀបចំវេទិកាទេសចរណ៍ឣាស៊ាន២០២៣ (ATF 2023) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១ ដល់ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ីនេះបើតាមការឲ្យដឹងពីលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងជាឧត្តមមន្ត្រីស្ថាប័នជាតិទេសចរណ៍កម្ពុជាដែលបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធទៅចូលរួមកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ លោក ថោង រដ្ឋសក្តិ បានឱ្យដឹងថា ប្រធានស្ថាប័នជាតិទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០នឹងពិភាក្សាលើផែនការបន្តអនុវត្តការងារកន្លងមក ដែលកើតចេញពីសមិទ្ធផលក្នុងពេលដែលកម្ពុជាជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ ដែលរួមមានគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដូចជា៖ ១. សេចក្តីប្រកាសភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន។ ២. ការសម្រេចការសិក្សាប្រកបដោយបរិយាប័ន្នលើការអនុវត្តការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។ ៣. ការសម្រេចក្របខណ្ឌអាស៊ានស្តីពីទេសចរណ៍ ប្រកបដោយចីរភាពក្រោយវិបត្តិកូវីដ-១៩។

លោកបានបន្តថា កិច្ចប្រជុំក៏នឹងពិនិត្យសម្រេចលើចំណុចសំខាន់ៗនៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារពិធីសារមួយចំនួននៃកិច្ចប្រជុំគណៈកម្មការអាស៊ានទាំង៤ រួមមាន៖ ១. កិច្ចប្រជុំក្រុមការងារភាពជាដៃគូទីផ្សារទេសចរណ៍អាស៊ាន ២. កិច្ចប្រជុំគណៈកម្មការពង្រឹងភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន ៣. កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន ៤. កិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

2023-02-02 09.49.41

លោកអគ្គនាយកបាន ឲ្យដឹងទៀតថា ស្របពេលជាមួយកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានលើកទី៥៧ ក៏មានការរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូក៣ (ប្រទេសចិន ជប៉ុន និងកូរ៉េ) កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូកឥណ្ឌា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រុមប្រឹក្សាធ្វើដំណើរទេសចរណ៍ពិភពលោក (WTTC) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ក៏នឹងមានជំនួបប្រជុំទ្វេភាគីជាមួយដៃគូអភិវឌ្ឍនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។ សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ វេទិកាទេសចរណ៍អាស៊ាន (ATF 2023) ក្រោមប្រធានបទ អាស៊ាន៖ ដំណើរទៅកាន់គោលដៅដ៏អស្ចារ្យ (ASEAN- A Journey to Wonderful Destinations) នឹងត្រូវចូលរួមដោយមន្រ្តីទេសចរណ៍ ប្រធានស្ថាប័នជាតិទេសចរណ៍អាស៊ាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្សី និងប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន។ កម្ពុជាក៏បានសហការជាមួយផ្នែកឯកជនកម្ពុជាក្នុងការរៀបចំនិងចូលរួមក្ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដោយរំពឹងថា នឹងមានប្រតិភូចូលរួមជាង២,០០០នាក់ មានស្តង់ពិព័រណ៍ (Booths) ចំនួន២៥០ និងអ្នកលក់ (Sellers) មកពី៥០០ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ជាង២៥០ក្រុមហ៊ុនផងដែរ។ព្រមជាមួយគ្នានេះ កម្ពុជានឹងទទួលជ័យ លាភីរង្វាន់ទេសចរណ៍អាស៊ាន២០២៣ ចំនួន១៧ ពីអាស៊ាន ក្រោមប្រភេទស្តង់ដាអាស៊ានចំនួន៤ ដែលត្រូវបានវាយតម្លៃដោយក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍ក្រោមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ដោយរាជធានី-ខេត្តចំនួន៨នឹងទទួលបានជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានទាំង១៧នេះ៕ 

2023-02-02 09.49.45


 


ថ្ងៃព្រហស្បតិ៍, 02 ខែកុម្ភៈ 2023 09:53  មានជ័យ