BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធនធានមនុស្សផ្នែកអភិរក្ស និងជួសជុលប្រាសាទមានចំនួនកើនឡើងអាចធ្វើដោយខ្លួនឯងបាន

ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 10:45  មានជ័យ

2023-02-01 10.37.50

អ្នកជំនាញអភិរក្សថ្មមកពីស្ថាប័ន GIZ របស់អាល្លឺម៉ង់បានឱ្យដឹងថា រហូតមកដល់ពេលនេះការបណ្តុះបណ្តាលធនធានមនុស្សខ្មែរជំនាន់ថ្មីលើផ្នែកអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរបានកើនឡើងច្រើនណាស់ ដែលអាចធ្វើដោយខ្លួនឯងបានមិនចាំបាច់ពឹងអ្នកជំនាញពីបរទេសទាំងស្រុងដូចមុននោះឡើយ។ បើតាមអ្នកជំនាញរូបនោះក្នុងចំណោមស្ថាប័នអន្តរជាតិជាច្រើនបានចូលមករួមចំណែកលើការងារជួសជុលអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរក្នុងនោះក៏មានស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់បានខិតខំរួមចំណែកក្នុងការងារជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកម្ពុជាលើជំនាញព្យាបាល និងអភិរក្សថ្មអស់ជាច្រើនឆ្នាំមកហើយដែរ។ ការខិតខំប្រឹងប្រែងលើវិស័យបេតិកភណ្ឌនេះក្នុងគោលបំណងបង្កើនអ្នកជំនាញជំនាន់ថ្មីពង្រឹងលើសមត្ថភាពឱ្យកាន់តែល្អប្រសើរដើម្បីបន្តធ្វើការងារអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរដោយស្នាដៃកូនខ្មែរខ្លួនឯងផ្ទាល់។

2023-02-01 10.38.02

លោក Christoph BUECKER អ្នកជំនាញអភិរក្សថ្មមកពីស្ថាប័ន GIZ បានអះអាងថា វត្តមានរបស់ស្ថាប័ន GIZ នៅតំបន់អង្គរគឺដើម្បីបង្ហាត់បង្រៀនអ្នកជំនាញខ្មែរ ដែលកំពុងបំរើការនៅក្នុងអាជ្ញាធរជាតិអប្សរាឱ្យចេះជំនាញសង្កេតថ្មជួយជំរុញបន្ថែមទៀតនូវជំនាញអភិរក្សថ្មការមើលចម្លាក់ថ្ម និងការព្យាបាលចម្លាក់ថ្មនៅតាមប្រាសាទបុរាណនានា។ លោក Christoph BUECKER បញ្ជាក់ថា ចាប់តាំងតែពីឆ្នាំ២០០៧មកស្ថាប័ន GIZ បានជួយបណ្តុះបណ្តាលមនុស្សខ្មែរជាច្រើនក្នុងជំនាញផ្នែកអភិរក្សថ្ម ហើយការបណ្តុះបណ្តាលនេះបានបែងចែកជាវគ្គៗរយៈពេលបីឆ្នាំម្តង។ បច្ចុប្បន្ននេះស្ថាប័ន GIZ ក៏មានគម្រោងជាច្រើនទៀតសម្រាប់បណ្តុះបណ្តាលធនធានមនុស្សខ្មែរ។ គម្រោងទាំងនោះគឺបានប្រើប្រាស់ថវិការបស់ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ទាំងស្រុងសម្រាប់ផ្គត់ផ្គង់ទាំងសម្ភារ ទ្រីស្តី និងបច្ចេកទេសមួយចំនួន ដែលត្រូវនាំយកពីក្រៅប្រទេស នៅពេលបើកវគ្គបង្រៀនម្ដងៗនោះ។

លោកបន្តថា ស្ថាប័ន GIZ ក៏បានជួយឧបត្ថម្ភសម្ភារមួយចំនួនទៀតដល់ផ្នែកពិសោធន៍ដោយមានម៉ាស៊ីនពិសោធន៍ដែលអាចធ្វើតេស្តទៅលើថ្មមួយចំនួនព្រមទាំងអាចជួយបន្សាបជាតិអំបិលនៅលើថ្ម និងពីរបៀបថាតើត្រូវដកយកជាតិអំបិលចេញពីថ្មដោយរបៀបណាទៀតផង។ លោក Christoph BUECKER បានសង្គត់ធ្ងន់ថា តាមរយៈការបណ្ដុះបណ្ដាលអ្នកជំនាញអភិរក្ស និងព្យាបាលថ្មនៅក្នុងតំបន់រមណីយដ្ឋានអង្គរសព្វថ្ងៃនេះធនធានមនុស្សខ្មែរជំនាន់ថ្មីមានចំនួនកើនឡើងមានសមត្ថភាពបំពេញការងារនៅតាមការដ្ឋានជួសជុលប្រាសាទដោយខ្លួនឯងដោយពុំចាំបាច់មានអ្នកជំនាញបរទេសទាំងស្រុងដូចកាលពីមុនទៀតហើយ។ លើសពីនោះសិក្ខាកាមទាំងអស់ហាក់មានចិត្តស្រលាញ់កេរមរតកដូនតាខ្លួនផងបានខិតខំយកចិត្តទុករៀនសូត្ររហូតក្លាយខ្លួនជាអ្នកជំនាញប្រែខ្លួនពីមនុស្សម្នាក់ដែលចេះសង្កេតតាមដានថ្ម និងបន្តថែរក្សាសម្បត្តិបេតិកភណ្ឌរបស់ខ្លួនទៀតផង៕

2023-02-01 10.37.29

2023-02-01 10.37.36

2023-02-01 10.37.39

2023-02-01 10.37.43

2023-02-01 10.37.46

2023-02-01 10.37.53

2023-02-01 10.37.56

2023-02-01 10.37.59

2023-02-01 10.38.09

2023-02-01 10.38.12

2023-02-01 10.38.15

2023-02-01 10.38.18


 

 


ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 10:45  មានជ័យ