BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្លាប់ និងរបួសចំនួន២៨នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៣ ខែមករា

ថ្ងៃអង្គារ, 24 ខែមករា 2023 09:59  លាង ឡា

2023-01-24 09.54.24

ភ្នំពេញ៖ មនុស្សសរុបចំនួន២៨នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៣ ខែមករា បានបណ្តាលឲ្យមនុស្សស្លាប់១០នាក់ និងរបួសធ្ងន់ចំនួន១១នាក់ព្រមទាំងរបួសស្រាលចំនួន៧នាក់។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៥លើក។ គួរកត់សម្គាល់ថា នាពេលថ្មីៗនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃធ្លាប់វាយតម្លៃថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគិតជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន៥នាក់ និងរបួសប្រមាណ១៣នាក់បើធៀបឆ្នាំ២០២១ ជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន៤នាក់ និងរបួសប្រមាណ១០នាក់ខណៈភាគច្រើនជាអ្នកជិះម៉ូតូ និងមិនបានពាក់មួកការពារសុវត្ថិភាព៕

2023-01-24 09.54.34


 


ថ្ងៃអង្គារ, 24 ខែមករា 2023 09:59  លាង ឡា