BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋាភិបាលនឹងបណ្តុះបណ្តាលពលរដ្ឋជាង១លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេស

ថ្ងៃចន្ទ, 23 ខែមករា 2023 10:29  លាង ឡា

2023-01-23 10.24.14

ភ្នំពេញ៖ ពលរដ្ឋកម្ពុជាដែលមានជីវភាពក្រីក្រចំនួនជាង១លាននាក់នឹងត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូនការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីឱ្យដើរស្របតាមដំណាក់កាលសេដ្ឋកិច្ចឌីជីថល។ មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជានាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលនឹងបណ្តុះបណ្តាលដល់ពលរដ្ឋកម្ពុជាប្រមាណជាង១លាន៥សែននាក់ ឱ្យបានចូលសិក្សាជំនាញបច្ចេកទេសនៅចុងឆ្នាំ២០២៣និងឆ្នាំ២០២៤ ដោយនៅអំឡុងពេលសិក្សាជំនាញបច្ចេកទេសនេះរាជរដ្ឋាភិបាលក៏នឹងផ្ដល់ជូននូវប្រាក់ឧបត្ថម្ភផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងដែរថា កម្ពុជាមានធនធានមនុស្សតែគ្មានបច្ចេកទេសគឺមិនអាចទៅរួចទេតែប្រសិនបើមានធនធានដែលមានចំណេះជំនាញគឺងាយស្រួលចាប់យកឱកាសនៅពេលដែលរាជរដ្ឋាភិបាលកំពុងតែទាក់ទាញបណ្តាវិនិយោគិន។ សម្ដេចនាយករដ្ឋមន្រ្តីបានណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចឱ្យត្រួតពិនិត្យមើលឡើងវិញខណៈសក្តានុពលកម្ពុជាមានកម្លាំងវ័យក្មេងច្រើន ប៉ុន្តែសមត្ថភាពនៅមានកម្រិត៕

2023-01-23 10.24.19

2023-01-23 10.24.23


 


ថ្ងៃចន្ទ, 23 ខែមករា 2023 10:29  លាង ឡា