BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការអនុវត្តគោលការណ៍ថ្មីនៃប្រាក់ចំណូលជាប់ពន្ធប្រចាំខែ និងឆ្នាំ

ថ្ងៃពុធ, 04 ខែមករា 2023 17:00  BeeTube News

business_-_traffic_passes_in_front_of_the_general_department_of_taxation_office_in_phnom_penh_pha_lina (1)

ប្រជាពលរដ្ឋខ្មែរមួយចំនួននៅមានមន្ទិលទៅលើការអនុវត្តថ្មីនៃច្បាប់ស្តីពីសារពើពន្ធ និងប្រាក់ចំណូលជាប់ពន្ធដែលត្រូវបានកែតំរូវនិងចេញអនុក្រឹត្យឡើងដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។

 តាមសំណើររបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលបានសម្រេចអនុឡោមលើអនុក្រឹត្យអនុវត្តន៍លើរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដោយត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើនតាមថ្នាក់។ បុគ្គល និងសហគ្រាសឯកបុគ្គលដែលរកចំណូលពីសូន្យដល់១៨លានរៀលត្រូវជាប់ពន្ធសូន្យភាគរយ ចំណែកសហគ្រាសដែលរកចំណូលពី១៨.០០០.០០១រៀលដល់២៤.០០០.០០០រៀល ត្រូវជាប់ពន្ធ៥ភាគរយ ហើយអ្នកដែលមានចំណូលចន្លោះពី២៤.០០០.០០១.០០០រៀលត្រូវបង់ពន្ធ១០ ភាគរយ។ អនុក្រឹត្យនេះក៏បានចែងថាបុគ្គលនិងសហគ្រាសឯកបុគ្គលដែលរកចំណូលបានចាប់ពី១០២.០០០.០០១រៀលដល់១៥ម៉ឺនរៀល នឹងត្រូវបង់ពន្ធ១៥ ភាគរយ ហើយអ្នកដែលរកចំណូលលើសពី១៥ម៉ឺនរៀលត្រូវជាប់ពន្ធ២០ភាគរយផងដែរ។ ថ្វីបើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅមិនទាន់បានចេញពីរបៀបគណនាចំនួនប្រាក់បង់ពន្ធដែលពួកគេត្រូវបង់ ប៉ុន្តែនៅតាមបណ្តាក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធនៅក្នុងរាជរដ្ឋាភិបាលក៏បានសំរេចចាប់ផ្តើមអនុវត្តន៍តាមច្បាប់គោលការណ៍ថ្មីនេះពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះហើយដោយផ្អែកទៅលើតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំខែ និងឆ្នាំ។ អ្នកជំនាញគណនេយ្យ និងពន្ធដាមួយរូបបានលើកឡើងថាអនុក្រឹត្យថ្មីនេះបានបង្កើនកម្រិតពី១៣០០០០០០១ រឺ៣២៥ដុល្លាពីក្នុងអនុក្រឹត្យចាស់មកកាន់ ១៥០០០០០១ រឺ៣៧៥ដុល្លា ដែលនេះគឺជាគុណសម្បត្តិមួយដល់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបរឺមធ្យមដូចជាមន្រ្តីរាជការ កម្មកររោងចក្រ និងបុគ្គលឹកនៅតាមសហគ្រាសផ្សេងៗ អាចអោយពួកគេរួចផុតពីការបង់ពន្ធជូនរដ្ឋាភិបាលបាន ដូច្នេះហើយទោះបីជាពួកគេទទួលបានប្រាក់ចំណូលខ្ពស់ជាងមុននៅក្នុងឆ្នាំនេះ ពួកគេក៏មិនត្រូវកំនត់បង់ពន្ធជូនរដ្ឋដែរដើម្បីអនុញ្ញាតិអោយពួកគេអាចទប់ទល់ជាមួយនឹងកំណើនអតិផរណានាពេលបច្ចុប្បន្ន។ ប៉ុន្តែគួរបញ្ជាក់ថាពន្ធនឹងត្រូវកំណត់អោយបង់នៅលើផ្នែកនៃប្រាក់បៀវត្សប្រចាំឆ្នាំផងដែរ។ លោកបានបន្តទៀតថាប្រសិនបើរដ្ឋាភិបាលមិនបានតំលើងកម្រិតនេះទេ អ្នកដែលមានប្រាក់ចំណូលខ្ពស់ជាង នឹងមិនត្រឹមតែត្រូវបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបែងចែកគ្រប់គ្រងទៅលើអតិផរណាផងដែរ ដែលនេះធ្វើអោយការតំលើងប្រាក់ចំណូលរបស់ពួកគេមិនមានន័យ។ ផ្ទុយមកវិញរដ្ឋាភិបាលអាចជ្រើសរើសវិធីសាស្រ្តដោយរកចំណូលពន្ធច្រើនពីអាជីវកម្មធំៗ រឺអ្នកបង់ពន្ធធំៗ និងអ្នកមានតំណែងខ្ពស់ៗជំនួសមកវិញ។ លោកបន្តទៀតថានៅប្រទេសកម្ពុជាមានក្រុមអ្នកមានប្រាក់ចំណូលទាប និងមធ្យមច្រើនជាងក្រុមអ្នកមានប្រាក់ចំណូលខ្ពស់ ដូចនេះការតំរូវអោយមានគោលការណ៍បង់ពន្ធត្រឹមត្រូវទើបអាចទ្រទ្រង់បានជាសមូហភាព បើមិនអ៊ីចឹងទេនោះនឹងធ្វើអោយប៉ះពាល់ដល់មនុស្សមួយចំនួនធំ។ 

ការពន្យល់ណែនាំរបស់អ្នកជំនាញរូបនេះរំពឹងថានឹងធ្វើអោយប្រជាពលរដ្ឋខ្មែរនឹងបានយល់ស៊ីជំរៅ ពិចារណាដល់ភាពសមហេតុផល ដោយដឹងថាការអនុវត្តន៍តាមគោលការណ៍ថ្មីនេះនឹងបានបំពេញប្រយោជន៍ដល់ទាំងពួកគេ ក៏ដូចជាដល់សេដ្ឋកិច្ចនៃសហគមន៍ទាំងមូល។



 


ថ្ងៃពុធ, 04 ខែមករា 2023 17:00  BeeTube News