អាហារសុខភាពមិនត្រឹមតែជួយឲ្យសារពាង្គកាយអ្នកល្អប្រសើរនោះទេ វាក៏ជួយឲ្យសតិបញ្ញារបស់អ្នកល្អផងដែលពីព្រោះសារពាង្គកាយនិងសតិបញ្ញាធ្វើការទាក់ទងគ្នាតាមរយះប្រព័ន្ធប្រសាទ។ ពេលណាអ្នកមានអារម្មណ៍តានតឹង សតិបញ្ញារបស់អ្នកនឹងប្រាប់អារម្មណ៍ដឹងខាងក្នុងរបស់អ្នកភ្លាម ហើយវាធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកនិងកម្រិតថាមពលរបស់អ្នក។ ដូចនេះប្រសិនបើអ្នកមានអារម្មណ៍រអាក់រអួល ឬភ័ចខ្លាចជាញឹកញាប់ អ្នកគួរតែមើលរបបអាហារដែលអ្នកបរិភោគប្រចាំថ្ងៃ។ ជាការពិត អ្នកប្រាកដជាភ្ញាក់ផ្អាលពេលដែលអ្នកបានដឹងថាអាហារសុខភាពមានឥទ្ធិពលលើសុខភាពផ្លូវចិត្តរបស់អ្នកទាំងស្រុង។
ខាងក្រោមនេះជាអាហារដែលធ្វើឲ្យអ្នកមានសុខភាពល្អហើយធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរ។
១ សណ្តែកសៀង
សណ្តែកសៀងសម្បួរទៅដោយអាមីណូអាស៊ីតដែលមានអត្ថប្រយោជន៍សម្រាប់សាច់ដុំនិងឆ្អឹងរបស់អ្នក ហើយវាក៏ជួយអ្នកជៀសពីជំងឺគេងមិនលក់ផងដែរ ហើយវាក៏កាត់បន្ថយហានិភ័យនៃបញ្ហាធ្ងន់ធ្ងរដូចជាជំងឺ Alzheimer ជាដើម។ សណ្តែកសៀងផ្តល់ប្រយោជន៍ជាច្រើនចំពោស្ត្រីជាពិសេសនៅពេលដែលពួកគេឈប់មករដូវ។ ជាក់ស្តែងនៅពេលដែលស្រ្តីអស់រដូវ ពួកគេតែងតែមាងអារម្មណ៍មិនល្អ ខ្វះការផ្តោតអារម្មណ៍ និងមានភាពហត់នឿយ ហើយគ្មានអ្វីជាឳសថល្អជាងការព្យាបាលដោយធម្មជាតិនោះទេ។ ការអស់រដូវជាបណ្តើរៗបញ្ឈប់ការផលិតអរម៉ូនអ៊ឹស្ត្រូសែន ហើយសណ្តែកសៀងអាចជាដំណោះស្រាយមួយដើម្បីទទួលបានវាមកវិញពីព្រោះសណ្តែកសៀងមានសារធាតុម្យ៉ាងហៅថា isoflavones ដែលជាសារធាតុគីមីផ្សំពីរុក្ខជាតិ ដែលប្រៀបដូចជាការជំនួសអរម៉ូនអ៊ឹស្ត្រូសែន ដែលស្ត្រីក្នុងដំណាក់កាលនេះត្រូវការ។ សារធាតុទាំងនេះអាចត្រូវបានរកឃើញនៅក្នុងតៅហ៊ូ ទឹកដោះគោសណ្តែក ស៊ុប miso ទឹកដោះគោយ៉ាអួ និងម្សៅសណ្តែក។ ប៉ុន្តែប្រសិនបើអ្នកមិនជួបប្រទះការអស់រដូវនោះទេអ្នកគួរកុំប្រើឬបរិភោគសណ្តែកសៀងច្រើនពេក។
២ ត្រីសាលម៉ុន
ត្រីសាលម៉ុងគឺជាអាហារសម្បូរជាតិអូមេហ្គា ជាពិសេសវាមានផ្ទុកអូមេហ្គា ៣ដែលត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាល និងជួយកែលម្អមុខងាររបស់កោសិកា ដែលជាលទ្ធផលកាត់បន្ថយហានិភ័យនៃភាពសោកសៅ ការធ្លាក់ទឹកចិត្ត បញ្ហាការចងចាំ និងចំពោះមនុស្សចាស់គឺជំងឺវង្វេង។ រាងកាយរបស់អ្នកមិនអាចបង្កើតអូមេហ្គា ៣ ដោយខ្លួនឯងបានទេ ដូច្នេះការញ៉ាំអាហារដូចជាត្រីសាលម៉ុនគឺជាកត្តាចាំបាច់សម្រាប់ដំណើរការល្អប្រសើរ។
៣ ខ្ទឹមសឆៅ
ខ្ទឹមសឆៅមានអត្ថប្រយោជន៍ជាច្រើនដែលផ្តល់់ដល់ខួរក្បាល រួមទាំងការពង្រឹងការចងចាំ ដែលចាំបាច់សម្រាប់មនុស្សចាស់។ អ្នកអាចបរិភោគខ្ទឹមឆៅដោយទទេ ឬលាយវាជាសាឡាដ អាស្រ័យលើអ្វីដែលអ្នកចូលចិត្ត។ Allicinគឺជាសារធាតុដែលផ្ទុកស្ពាន់ធ័រ ហើយសមាសធាតុនេះមាននៅក្នុងខ្ទឹមសឆៅប៉ុណ្ណោ ហើយវាជួយជាមួយនឹងភាពចាស់ ជំងឺ និងបង្កើនកម្រិត serotonin ។
៤ សូកូឡាផ្អែមល្វីង
សូកូឡាផ្អែមល្វីងមានលក្ខណៈខុសពីសូកូឡាទូទៅដូចជាសូកូឡាផ្អែម ហើយភាពខុសគ្នានោះគឹសូកូឡាផ្អែមល្វីងមានកាកាវច្រើនជាងសូកូឡាធម្មតាប្រហែល (៥០%-៩០%) ។ អ្នកទាំងអស់គ្នាត្រូវចាំថាសូកូឡាកាន់តែខ្មៅកាន់តែល្អប្រសើរសម្រាប់អ្នក។ ពេលដែលអ្នកបរិភោគសូកូឡាខ្មៅវាជួយអ្នកគ្រប់គ្រងអារម្មណ៍តានតឹងនិងបង្កើនអារម្មណ៍រីករាយដល់អ្នក។ កាកាវក៏ដំណើរការលំហូរឈាមទៅកាន់ខួរក្បាលរបស់អ្នកផងដែរ មានន័យថាសម្រាប់មនុស្សចាស់ វាធ្វើអោយមុខងារផ្លូវចិត្តរបស់ពួកគាត់កាន់តែប្រសើរឡើង ដោយកាត់បន្ថយការផលិតពាក្យសំដី និងជួយឱ្យពួកគាត់មានអារម្មណ៍មានតុល្យភាព។
៥ វីតាមីន C
គ្មានការងឿងឆ្ងល់ទេថា វីតាមីន C ជួយសុខភាពក្នុងការកែតម្រូវជាលិការាងកាយ និងប្រព័ន្ធការពាររាងកាយ ប៉ុន្តែវាក៏មានឥទ្ធិពលលើផ្លូវអារម្មណ៍របស់អ្នកផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយជាញឹកញាប់នោះ អ្នកប្រាកដជាខ្វះជាតិវីតាមីនC។ ជាតិវីតាមីនCនេះ អ្នកអាចរកបានមាននៅក្នុងផ្លែក្រូច ផ្លែស្ត្របឺរី ផ្លែគីវី និងផ្លែឈើជាច្រើនដែលមានអត្ថប្រយោជន៍សម្រាប់សុខភាខួរក្បាលរបស់អ្នកនិងការងារអ្នកពីជំងឺបាក់ទឹកចិត្ត។ លើសពីនេះវាក៏ជួយបង្កើនការផ្តោតអារម្មណ៍ ការចងចាំ និងការយកចិត្តទុកដាក់ និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងជំងឺធ្ងន់ធ្ងរជាច្រើនទៀតផងដែរ។
៦ សារាយសមុទ្រ
សារ៉ាយសមុទ្រមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 ដ៏ល្អដែលជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់ចិត្តនិងការចងចាំរបស់អ្នក។លើសពីនេះម៉ាញ៉េស្យូមគឺជាសមាសធាតុមួយផ្សេងទៀតនៅក្នុងសារ៉ាយសមុទ្រផងដែរ ដែលអាចជួយអ្នកក្នុងការដោះស្រាយភាពតានតឹងរួមជាមួយនឹងអ៊ីយ៉ូតដែលល្អសម្រាប់ដំណើរការផ្លូវចិត្តរបស់អ្នក។