BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកបរិភោគកាហ្វេ ២ កែវក្នុង ១ ថ្ងៃ?

ថ្ងៃចន្ទ, 24 ខែតុលា 2022 11:17  BeeTube News

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលរៀបរាប់ពីអត្ថប្រយោជន៍នៃការបរិភោកាហ្វេ៖

ways-to-make-coffee-super-healthy-732x549-thumbnail-732x549


 

១ កាហ្វេល្អសម្រាប់តម្រងនោម

លើសពីដាស់អ្នកនៅពេលព្រឹក កាហ្វេអាចជួយអ្នកក្នុងការការពារជំងឺផ្សេងៗទាក់ទងនឹងតម្រងនោមផងដែរ។ ការសិក្សាបានបង្ហាញថា ការបរិភោគកាហ្វេ ២ ទៅ ៣ កែវក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យរបួសតម្រងនោមពេលដែលតម្រងនោមបាត់បង់មុខងារទាំងអស់ភ្លាមៗឬមួយផ្នែកណាមួយ។ អ្នកស្រាវជ្រាវជឿថាសមាសធាតុជីវសកម្មមួយចំនួននៅក្នុងកាហ្វេធ្វើអោយការប្រើប្រាស់អុកស៊ីហ្សែននៅក្នុងតម្រងនោមប្រសើរឡើងដែល ជួយឱ្យតម្រងនោមធ្វើការកាន់តែមានប្រសិទ្ធភាព។

២ កាហ្វេអាចមានអត្ថប្រយោជន៍សម្រាប់បេះដូងរបស់អ្នក

ថ្វីត្បិតតែកាហ្វេអាចធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកដើរលឿនក៏ដោយ ការបរិភោគកាហ្វេក្នុងកម្រិតមធ្យមពិតជាអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល។ការទទួលទានកាហ្វេខ្មៅ 1 ទៅ 2 ពែងជារៀងរាល់ថ្ងៃ ផ្តល់អត្ថប្រយោជន៍ដល់សុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង។

៣ កាហ្វេអាចបង្កើនអាយុក្នុងជីវិត

ខណៈពេលដែលការបរិភោគកាហ្វេច្រើនអាចមានផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព

ការទទួលទានបរិមាណល្មមសមរម្យនិងត្រឹមត្រូវអាចមានប្រសិទ្ធភាពផ្សេងទៀតជំនួយដល់សុខភាពពីព្រោះការបរិភោគកាហ្វេ ២ ទៅ ៣ ពែងក្នុងមួយថ្ងៃអាចជួយឲ្យបេះដូងមានសុខភាពល្អ និងធ្វើឲ្យអ្នកមានអាយុវែង។ 

iStock-954537590


 

៤ កាហ្វេធ្វើឲ្យស្បែកភ្លឺថ្លា

ការធ្វើតាមទម្លាប់ថែរក្សាស្បែក និងប្រើប្រាស់ផលិតផលត្រឹមត្រូវអាចជួយអ្នកទទួលបានស្បែកស្អាតល្អ ហើយការបរិភោគកាហ្វេអាចជាទម្លាប់ដែលស្បែករបស់អ្នកនឹងអរគុណអ្នកផងដែរ ដោយសារតែកាហ្វេសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាកផ្សេងៗ ដូច្នេះហើយវាអាចការពារស្បែករបស់អ្នកពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ និងជួយឱ្យអ្នករក្សាស្បែកឱ្យក្មេងជាងវ័យ និងភ្លឺរលោងបានយូរ។

តើអ្នកបរិភោគកាហ្វេប៉ុន្មានពែងឬកែវក្នុងមួយថ្ងៃ? តើកាហ្វេមួយណាដែលអ្នកបានបរិភោគច្រើនជាងគេក្នុងមួយថ្ងៃ?



 


ថ្ងៃចន្ទ, 24 ខែតុលា 2022 11:17  BeeTube News