ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន៤ដែលមានទំហំទឹកប្រាក់ជិត២៤លានដុល្លារអាម៉េរិក ខណៈគម្រោងវិនិយោគនេះ អាចបង្កើតការងារបានជិត៣០០០កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គម្រោងដែលបានសម្រេចចុះបញ្ជីរួមមាន៖
១- “HOME STYLE LIVING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣៨០កន្លែង។
២- “MCL HANDBAG FACTORY (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន៦,៥លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួនប្រមាណ៨៥០កន្លែង។
៣- “GREEN LINK ELECTRIC CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ១.៥០០កន្លែង។
និងទី៤- “RAINBOW LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អ និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ១៧០កន្លែង។