BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កបា៉ល់យក្សធំជាងគេបំផុតទាំង៤នៅលើពិភពលោក

ថ្ងៃចន្ទ, 04 ខែកក្កដា 2022 17:25  BeeTube News

ជាទូទៅ​ យើងភាគច្រើនតែងតែគិតថា កប៉ាល់ដែលធំជាងគេបំផុតគឺជាកប៉ាល់សម្រាប់ដឹកទំនិញ ឬកងនាវាចរណ៍។ តែតាមការពិតមិនមែនទេ ពីព្រោះវានៅមានកប៉ាល់ផ្សេងទៀតដែលមានទំហំធំដាច់គេ ហើយអាចផ្ទុកបានច្រើន។ ជាការពិតកប៉ាល់ទេសចរណ៍ទាំងបួនខាងក្រោមដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Royal Caribbean International ត្រូវបានគេចាត់ទុកថាជាកប៉ាល់ដែលធំជាងគេបំផុតរបស់ពិភពលោក ដោយសារតែទំហំដ៏ធំរបស់វា និងមានច្រើនជាន់ រួមជាមួយ ភោជនីយដ្ឋាន អាងហែលទឹក កន្លែងជិះស្គីលើទឹកកក និងកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។ ដូច្នេះខាងក្រោមនេះ យើងនឹងនិយាយអំពីកប៉ាល់ទេសចរណ៍យក្សទាំងបួនរបស់ពិភពលោក។ 

4. Oasis of the Seas

គឹជាកប៉ាល់ធំជាងគេបំផុតលំដាប់ទីបួនរបស់ពិភពលោក។ វាត្រូវបានផលិត និងដាក់ឲ្យដំណើរការដោយក្រុមហ៊ុន Royal Caribbean International។​Royal Caribbean គឺជាក្រុមហ៊ុនដំបូងគេដែលមានកប៉ាល់ដឹកអ្នកដំណើរធំជាងគេបំផុតក្នុងពិភពលោក។ ក្រោយពីការសាងសង់ហើយ​កប៉ាល់នេះបានបង្កើតកំណត់ត្រាសមត្ថភាពថ្មីមួយដែលអាចផ្ទុកអ្នកដំណើរជាង ៦,០០០ នាក់។ Oasis of the Seas មានចំណុះសរុប ២២៥,២៨២ GT (Gross Tonnage ចំនួនសរុបគិតជាតោន) នៅពេលដាក់ឲ្យដំណើរការ ប៉ុន្តែវាត្រូវបានកើនឡើងដល់ ២២៦,៨៣៨ GT ក្នុងឆ្នាំ២០១៩ នៅពេលដែលកាប៊ីនត្រូវបានគេដាក់បន្ថែម។ កប៉ាល់នេះមានទូកសង្គ្រោះចំនួន ១៨ សម្រាប់អ្នកដំណើរសរុបចំនួន ៦,៦៦០ ហើយសម្រាប់ទូកនីមួយៗអាចផ្ទុកមនុស្សបាន ៣៧០ នាក់។ ក្បូនសម្រាប់សង្គ្រោះមនុស្សនៅពេលមានអគ្គីភ័យក៏ត្រូវបានគេផ្តល់ឲ្យផងដែរសម្រាប់អ្នកដំណើរ និងនាវិក។ នៅលើកប៉ាល់នេះ មានកន្លែងជិះហ្ស៊ីប កន្លែងជិះស្គីលើទឹកកក​ កន្លែងជិះSurf កន្លែងកំសាន្តក្នុងទឹក​ ទីលានវាយកូនហ្គោលខ្នាតតូច បារ និងកន្លែងលេងកម្សាន្តជាច្រើនផ្សេងទៀត ខារ៉ាអូខេ ក្លឹបកំប្លែង អាងហែលទឹកប្រាំ តារាងបាល់ទះ​ និងបាល់បោះ ទីលានសម្រាប់យុវវ័យ និងកន្លែងមើលថែទាំក្មេង។ផ្នែកខាងក្នុងនៃកប៉ាល់ ត្រូវបានតុបតែងយ៉ាងទូលំទូលាយដោយវិចិត្រករ ក្លារីស្សា ប៉ារីស្ហ (Clarissa Parish)។ 

3. Harmony of the Seas 

នេះគឺជាកប៉ាល់ទេសចរណ៍ធំជាងគេបំផុតលំដាប់ទីបីនៅលើពិភពលោកក្នុងឆ្នាំ២០២២ ហើយក៏ជាកម្មសិទ្ធរបស់ក្រុមហ៊ុន​ Royal Caribbean ផងដែរ។ វាត្រូវបានសាងសង់ឡើងដោយ Six France ឲ្យក្រុមហ៊ុន Royal Caribbean International នៅឯកន្លែងផលិតកបា៉ល់ សង់ត្យែរ ឌឺ ឡាត់ត្លង់ទិក (Chantiers de l’Atlantique) ក្នុងទីក្រុង សាំងណាហ្សែ៊រ (Saint-Nazaire) ប្រទេសបារាំង។ កប៉ាល់នេះមានទម្ងន់សរុប​ គឺ ២២៦,៩៦៣ GT ដូច្នេះហើយជាហេតុធ្វើឲ្យវាមិនត្រឹមតែជាកប៉ាល់ដែលធំជាងគេបំផុតទីបីនោះទេ តែក៏ជា កប៉ាល់ដែលវែងជាងគេបំផុតផងដែរ។ Harmony of the Seas មានបន្ទប់ធំៗសរុបចំនួន ២,៧៤៧ ដែលមានទំហំខុសៗគ្នា ហើយដែលអាចផ្ទុកភ្ញៀវបានចំនួន ៥,៤៧៩ នាក់។ កប៉ាល់នេះត្រូវបានគេបែងចែកទៅជាប្រាំពីរសង្កាត់ធំៗ ដោយរួមបញ្ចូលទាំង​ Central Park ហើយនិង Boardwalk។ លើសពីនេះទៅទៀត Harmony of the Seas មានកន្លែងទាក់ទាញជាច្រើន ដូចជា កន្លែងជិះរំអិលស្ងួតដ៏ធំ ដែលគេហៅថា Ultimate Abyss កន្លែងជិះទឹករលកពីរកន្លែង កន្លែងជិះរំអិលលើទឹកបីកន្លែង ហើយនិងអាងហែលទឹកបី។ វាមានកន្លែងបរិភោគអាហារពេលល្ងាច ២០កន្លែង រោងមហោស្រពដែលមានកៅអី ១,៤០០ ហើយនិងរូបគំនូរសិល្បៈចំនួន ១១,២៥២។

2. Symphony of the Seas 

ឥឡូវយើងងាកមកមើល កប៉ាល់យក្សលំដាប់ទីពីរវិញម្តង។ វាគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Royal Caribbean International។​វាមានប្រវែង ៣៦១.០១១ ម៉ែត្រ ហើយទម្ងន់សរុប ២២៨.០៨១ និងមាន១៨ជាន់។ ជាការពិត Symphony of the Seas អាចផ្ទុកអ្នកដំណើរជាអតិបរមាបាន ៦,៦៨០​នាក់ ហើយលើសពីនេះទៅទៀតវាមានសមត្ថភាពអាចរត់បានក្នុងល្បឿន ៤១ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅក្នុងកប៉ាល់នេះ វាមានភោជនីយដ្ធាន ២២ អាងហែលទឹក ៤ និងមាន ២,៧៥៩ កាប៊ីនសម្រាប់ភ្ញៀវ។ ម្យ៉ាងវិញទៀត វាមាននាវិកចំនួន ២,២០០ នាក់ផងដែរ។ 

1.Wonder of the Seas 

Wonder of the Seasគឺជាកប៉ាល់ទេសចរណ៍ដែលធំជាងគេបំផុតនៅលើពិភពលោកលំដាប់ទីមួយ។ វាក៏ជាកប៉ាល់មួយដែលគ្រប់គ្រងនិងដាក់ឲ្យដំណើរការដោយក្រុមហ៊ុន Royal Caribbean International។ កប៉ាល់នេះមានទម្ងន់សរុបគឺ ២៣៦,៨៥៧​ GT ហើយមានប្រវែង ៣៦២ម៉ែត្រ​ និងមាន១៨ជាន់។ កប៉ាល់នេះអាចផ្ទុកអ្នកដំណើរសរុបបានចំនួន​ ៦,៩៨៨ នាក់ និងនាវិកចំនួន ២,៣០០ នាក់។ វាមាន​ភោជនីយដ្ធាន ២០ អាងហែលទឹក ៤ និងមានកាប៊ីន ២,៨៦៧​ សម្រាប់ភ្ញៀវ។ 
 

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃចន្ទ, 04 ខែកក្កដា 2022 17:25  BeeTube News