ភ្នំពេញ៖ ជនសង្ស័យ ចំនួន៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ចំនួន១៦ករណី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៣៩នាក់ រួមមាន ៖ ជួញដូរ ៦ករណី ឃាត់ខ្លួន ១៥នាក់,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ និងប្រើប្រាស់ ៧ករណី ឃាត់ ២០នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន (Ice) = ៣៩៣,០៣ក្រាម និង៣កញ្ចប់តូចផងដែរ។
នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕