BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កុមារីកម្ពុជា អាយុ១ឆ្នាំម្នាក់ ដែលកើតជំងឺមហារីកថ្លើម ទទួលបានក្តីសង្ឃឹមថ្មី

ថ្ងៃអង្គារ, 07 ខែមិថុនា 2022 16:00  លាង ឡា

 

photo_2022-06-07_16-00-19

ភ្នំពេញ៖ កុមារីកម្ពុជាម្នាក់ មានអាយុ១ឆ្នាំប៉ុណ្ណោះ ត្រូវបានបញ្ជូនទៅសង្រ្គោះ និងព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ដែលបញ្ហានេះ ត្រូវបានគេចាត់ទុកថា ជាករណីដ៏កម្រជួបប្រទះពីមុនមក។យោងតាមសេចក្តីរាយការណ៍ពីមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានឱ្យដឹងថា កុមារីដែលបានមកព្យាបាលជំងឺមហារីកថ្លើម មានឈ្មោះ ធ.ត អាយុ១ឆ្នាំ។កុមារី រូបនេះ មានដុំសាច់នៅក្នុងថ្លើម ហើយត្រូវបានរួមតូចជាបន្តបន្ទាប់ តាមរយះការព្យាបាលដោយថ្នាំគីមីប្រឆាំងមហារីក ហើយនៅក្នុងខែមីនា នាងបានទទួលការវះកាត់ ដើម្បីយកដុំសាច់ទាំងស្រុងនោះចេញ។

photo_2022-06-07_16-00-16

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានឱ្យដឹងបន្តថា កាលពីថ្ងៃទី១០ ខែឧសភា កុមារី ធ.ត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែគ្រូពេទ្យ នឹងបន្តតាមដានសុខភាពរបស់នាងជាទៀងទាត់នៅមន្ទីរពេទ្យ។ តាមការបញ្ជាក់របស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានឱ្យដឹងថា ស្ថានភាពកុមារី ធ.ត នៅពេលចេញពីមន្ទីរពេទ្យពិតជាផ្ទុយស្រឡះពីស្ថានភាពដែលបានដឹកមកទទួលការព្យាបាលនៅថ្ងៃដំបូង ដែលមានតែការភិតភ័យ និងព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេបានរីករាយ និងចេញពីមន្ទីរពេទ្យដោយសុវត្ថិភាព៕


ថ្ងៃអង្គារ, 07 ខែមិថុនា 2022 16:00  លាង ឡា