BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ខ្លួនជនជាតិចិន ៤នាក់ រឹបអូសសារធាតុពាក់ព័ន្ឋនឹងគ្រឿងញៀន ជាង១២តោន

ថ្ងៃព្រហស្បតិ៍, 26 ខែឧសភា 2022 16:01  លាង ឡា

 

photo_2022-05-26_15-36-56

ភ្នំពេញ៖ ជនជាតិចិន ចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្រ្កាបទីតាំងមន្ទីរពិសោធន៍លួចលាក់ផលិត កែច្នៃគ្រឿងញៀន និងរឹបអូសសារធាតុញៀនជាង ១៤០០ គីឡូក្រាម ព្រមទាំងសារធាតុគីមីជាង ១១តោន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

តាមការឱ្យដឹងពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ថា ករណីនេះ ត្រូវបានធ្វើការស្រាវជ្រាវ អស់រយៈពេលជាង ០២ខែរួចមក លុះនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨និង៣០នាទី ទើបសមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់។មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងបន្តថា ប្រតិបត្តិការទី១ ត្រូវបានធ្វើឡើងនៅចំណុចបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

photo_2022-05-26_15-44-57

ទី២៖នៅក្នុងចំការស្វាយ ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានខ្លួន ជនសង្ស័យចំនួន៤នាក់ ជនជាតិចិន (តៃវ៉ាន់) រួមមាន ៖១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ) ២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបច្ចេកទេស ៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នកបច្ចេកទេស) និងទី៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។

photo_2022-05-26_15-47-59

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងមួយចំនួន រួមមាន៖ ម៉ាស៊ីន,ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ,សារធាតុញៀនប្រភេទ កេតាមីន ទម្ងន់ ៤០គីឡូ ៥១.៧ក្រាម ,ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១៤២៥គីឡូ,ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ក្រាម និងសារធាតុគីមីផ្សំ ទម្ងន់១១តោន ៥២៥គីឡូ។ ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកម្លងមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ថ្ងៃព្រហស្បតិ៍, 26 ខែឧសភា 2022 16:01  លាង ឡា