កំពង់ស្ពឺ៖ ជនជាតិចិន ចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចចម្រុះឆ្មក់ចូលបង្ក្រាប ក្នុងទីតាំងផលិតគ្រឿងញៀនមួយកន្លែង នាថ្ងៃយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទីតាំងផលិតគ្រឿងញៀនខាងលើនេះ ត្រូវបានដឹកនាំប្តិបត្តិការដោយលោកឧត្ដមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រាមការសម្របសម្រួលពីលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោកស្រីឧត្ដមសេនីយ៍ឯក ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តាមប្រភពបានឱ្យដឹងថា ទីតាំងផលិតនេះ បានជ្រកកោនក្នុងចម្ការស្វាយមួយកន្លែងស្ថិតនៅក្នុងភូមិខាងលើ អស់រយៈពេលច្រើនខែមកហើយ។
ប្រភពព័ទ៌មានបានឱ្យដឹងថា ក្រោយធ្វើការបង្ក្រាបទីតាំងផលិតគ្រឿងញៀននេះ សមត្ថកិច្ចបានដកហូតនូវសារធាតុគីមីផ្សំ សរុបទម្ងន់ ៦០ គីឡូក្រាម , សារធាតុគីមីសរុបទម្ងន់ ៥២៨០ គីឡូក្រាម ហើយកំពុងចាត់ការស្រាវជ្រាវបន្តនីតិវិធីបន្ថែមទៀត៕
អត្ថបទ៖លាង ឡា