BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀនជិត១គីឡូក្រាម

ថ្ងៃចន្ទ, 16 ខែឧសភា 2022 11:16  លាង ឡា

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ដោយដកហូតបាននូវសារធាតុញៀន ទម្ងន់ជិត១គីឡូក្រាម។ 

photo_2022-05-16_10-47-04

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាប កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ ត្រូវបានធ្វើឡើងនៅតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

photo_2022-05-16_10-47-05 (2)

របាយការណ៍បន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនយន៣នាក់រួមមាន ៖១-ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ/២-ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ និងទី៣-ឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ ព្រមទាំងចាប់យកវត្ថុតាង មេតំហ្វេតាមីន (ICE) ១០កញ្ទប់ ស្មើទម្ងន់ ៩៧៥,៥៧ ក្រាមផងដែរ។

photo_2022-05-16_10-47-05

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ថ្ងៃចន្ទ, 16 ខែឧសភា 2022 11:16  លាង ឡា